សម្ភារសំណង់ដែលជាអំណោយរបស់មេបញ្ជាការកងទ័ពជើងគោកត្រូវបានប្រគល់ជូនកងពលតូចថ្មើរជើងលេខ៥៣

អំណោយជាស៊ីម៉ង់ត៍ចំនួន ៥០តោន, ដែកសរសៃចំនួន ១០តោន, ស័ង្កសីចំនួន ១,០០០សន្លឹក និងសូឡា ១៥០ អំពែចំនួន ៥០គឿង របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រគល់ជូនដល់កងពលតូចថ្មើរជើងលេខ៥៣ ចំណុះឱ្យយោធភូមិភាគទី ៥ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ថា សម្ភារសំណង់ទាំងនេះ ពិតជាបានបង្កលក្ខណៈងាយស្រួល, បំពេញដល់ការខ្វះខាតចាំបាច់, និងឆ្លើយតបដល់ការងារកសាង និងអភិវឌ្ឍន៍របស់អង្គភាពប្រាកដមែន។

លោកបន្ថែមទៀតថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ និងគិតគូរដល់កិច្ចការងាររបស់កងទ័ពជាទូទៅ ក៏ដូចជាដល់ការកសាង និងការអភិវឌ្ឍរបស់បណ្តាអង្គភាពនានាចំណុះកងទ័ពជើងគោក។

នាឱកាសនោះដែរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាង និងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា នឹងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner