ឯកឧត្តម ស សុខា និងក្រុមការងារ អញ្ជើញពិនិត្យមើលការសាងសង់អគារសិក្សាសាលាបឋមសិក្សា សម្តេច ជា ស៊ីម

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯ,ឧ ស សុខា រដ្ឋលេធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការជួសជុល កែលម្អ និងសាងសង់អគារសិក្សា ថ្មីនៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម បាត់ដំបង ដែលបាន និងកំពុងតែដំណើរការសាងសង់។

សូមបញ្ជាក់ថា ការសាងសង់អគារថ្មី និងជួសជុលកែលម្អអគារសិក្សាខ្លះនៅក្នុងបរិវេណសាលាបឋមសិក្សា សម្តេច ជា ស៊ីម នេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីកែលម្អសោភ័ណភាពអគារសិក្សា និងបំពេញតម្រូវការចាំបាច់ របស់សិស្សានុសិស្ស ដែលត្រូវចូលរៀនពី១ឆ្នាំទៅ១ឆ្នាំ មានការកើនឡើងជាលំដាប់ ត្រូវការអគារសិក្សាបន្ថែម។

ចំពោះការសាងសង់ និងជួសជុលកែលម្អអគារសិក្សានៅក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម គឺជាការផ្តួចផ្តើមឡើងដោយ ឯ,ឧ និងក្រុមការងារ ព្រមទាំងមានការចូលរួមឧបត្ថ្ថមថវិកាពីសំណាក់សប្បុរសជននានា ដោយពុំប្រើប្រាស់ថវិការដ្ឋឡើយ ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯ,ឧ ស សុខា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូល រួមឧបត្ថម្ភការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា សម្តេច ជា ស៊ីម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner