ពលរដ្ឋ ទម្លាយអំពើពុករលួយរបស់លោកស្រីមេឃុំកំពង់ហ្លូង គិតតែប្រយោជន៍ជាធំ ធ្វើអ្វីក៏លុយៗ មិនបម្រើប្រយោជន៍ប្រជាពលរដ្ឋ ទាល់តែសោះ

កណ្តាល៖ប្រជាពលរដ្ឋរស់នៅឃុំកំពង់ហ្លួង ជាច្រើននាក់ ទម្លាយអំពើពុករលួយរបស់លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លូង ស្រុកពញាឮ ខេត្តកណ្តាល ថា គិតតែប្រយោជន៍ជាធំ ធ្វើអ្វីក៏លុយៗ មិនបម្រើប្រយោជន៍ប្រជាពលរដ្ឋ ទាល់តែសោះ ។

ពលរដ្ឋ សម្តែងការមិនសប្បាយចិត្តជាខ្លាំង ចំពោះទង្វើរបស់លោកស្រីមេឃុំកំពង់ហ្លួង ដែលតែងតែធ្វើអោយប្រជាពលរដ្ឋខឹងសម្បារ ដោយលើកហេតុផលនេះ ហេតុផល នោះ ដោះបន្ទុករហូត តែ ពេលដែលបានប្រយោជន៍ពីប្រជាពលរដ្ឋ ទើបធ្វើការយ៉ាងរហ័សរហួនបំផុត ។

ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំកំពង់ហ្លូង ថ្លែងប្រាប់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ ថា ពួកគាត់មិនពេញចិត្តទាល់តែសោះនូវទង្វើរបស់លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង នេះ ដែលមកកាន់ជាមេឃុំអស់រយៈពេលជិត១០ឆ្នាំមកហើយ តែងតែធ្វើអោយប្រជាពលរដ្ឋមិនសប្បាយចិត្ត។

ពួកគាត់ បានបញ្ជាក់ទៀតថា ពេលពួកគាត់សុំធ្វើលិខិតស្នាមអ្វីមួយ គិតតែរឿងលុយ ប្រឆាំងការណែនាំរបស់ក្រសួងមហាផ្ទៃ សូម្បីតែពួកគាត់ចាក់ដីបំពេញក្នុងលំនៅដ្ឋានរបស់ខ្លួន សោះ ក៏លោកស្រីមេឃុំកំពង់ហ្លូង យកលុយដែរ ទើបអនុញ្ញាតអោយចាក់ដីបាន ។

ដោយឡែករឿងធ្វើសំបុត្រកំណើតរបស់កូនពួកគាត់ វិញ ក៏លោកស្រីមេឃុំកំពង់ហ្លូង កំណត់យកលុយ ផងដែរ ។

ប្រជាពលរដ្ឋ អះអាងទៀតថា ពេលពលរដ្ឋត្រូវការលក់ដី តម្រូវអោយអាជ្ញាធរដឹងឮ ក៏លោកស្រីមេឃុំកំណត់អោយបង់លុយចាប់ពី១០០ដុល្លារដល់២០០ដុល្លារ ទើបស៊ីញ៉េលើលិខិតទិញ-លក់ អោយ ។ និយាយរួមទៅពួកគាត់បានបញ្ជាក់បន្ថែមថា លោកស្រីមេឃុំកំពង់ហ្លួងរបស់ពួកគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំបំផុត មិនគិតពីសុខទុក្ខរបស់ពលរដ្ឋនោះទេ ។

ទន្ទឹមនេះ ប្រជាពលរដ្ឋ បានសំណូមពរអោយលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មេត្តាជួយពិនិត្យបញ្ហានេះផង ហើយបើអាចពួកគាត់ចង់ផ្លាស់ប្តូរលោកស្រីមេឃុំកំពង់ហ្លូង ចេញតែម្តង ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ នាពេលនេះ លោកស្រី ហេង ម្លប់ មេឃុំកំពង់ហ្លួង ថ្លែងប្រាប់ ថា លោកស្រីកំពុងចូលរួមកំពុងប្រជុំនៅក្រសួងធនធានទឹក មិនអាចផ្តល់បទសម្ភាស៍ បានទេ ។

ប្រជាពលរដ្ឋ លួចបង្ហើបប្រាប់ដែរថា ដីមេទឹករបស់រដ្ឋជិត៤០ហិតានៅភូមិពាមជីណីក ក៏ត្រូវបានលោកស្រីមេឃុំកំពង់ហ្លូង ហេង ម្លប់ បានឃុបឃិតគ្នាជាប្រព័ន្ធ លួចកាយអាចម៌ដីលក់អោយឈ្មួញនៅអំឡុងឆ្នាំ២០២០ កន្លងទៅ ដើម្បីយកដី យកក្បាលទឹករដ្ឋចាក់លុបដើម្បីរៀបចំទុកលក់ ក្នុងអំណាចជាមេឃុំផងដែរ ។

ដីមេទឹកដែលជាដីរបស់រដ្ឋ នេះ គឺ ជាជម្រកត្រីពង និង សម្រាប់ប្រជាពលរដ្ឋទៅបេះឈូក បេះផ្កាស្នោរ យកទៅលក់ដើម្បីចិញ្ចឹមជីវិត ផងដែរ ៕ កញ្ចក់ ទិព្វ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner