រថយន្ដ Mazda ថយក្រោយកិនកុមារីម្នាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ កុមារីអាយុ ៣ឆ្នាំម្នាក់ ត្រូវរថយន្ដម៉ាក Mazda ថយក្រោយកិន បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ១ និង១០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងបុរីលឹមឈាងហោចំការដូង ផ្ទះលេខ១៨ ផ្លូវលេខ២ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ អូ អាតនីតា ភេទស្រី អាយុ ៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្ដមានឈ្មោះ នូ សានិត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៣ ក្បែរកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដម៉ាក Mazda មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0831 បានបើករថយន្ដចេញពីផ្ទះ នៅក្បែរផ្ទះកន្លែងកើតហេតុលើ ហើយបានរយ៉ែថយក្រោយ ដើម្បីដាក់ឡាននៅក្បែរនោះ ស្រាប់តែកុមារីរងគ្រោះបានរត់មកបុកកង់រថយន្ដខាងមុខ ខណៈអ្នកបើកបរមើលមិនឃើញ ក៏បណ្ដាលឲ្យកិនស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ខណៈភាគីទាំងសងខាងកំពុងចរចាគ្នា និងដោះស្រាយតាមនីតិវិធី៕ ដោយ\ ឆៃ ហួត និង ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner