អភិបាលខេត្តកែប អំពាវនាវដល់ សាធារណជនទូទៅកុំប្រព្រឹត្តខុសច្បាប់ និងឆ្លៀតឱកាសមេីលឃេីញតែផលប្រយោជន៍ ផ្ទាល់ខ្លួនហើយធ្វើឲ្យប៉ះពាល់ដល់ផល ប្រយោជន៍សាធារណៈ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកែប៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ គណៈ បញ្ជាការ ឯកភាព រដ្ឋបាលក្រុងកែប សហការជាមួយ ស្នងការដ្ឋាននគរបាល និង បញ្ជាការដ្ឋាន អាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ ចុះរុះរេីរបងថ្ម និងទ្វាដែក ដែលបានសាងសង់ គ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិដំណាក់ចំបក់ សង្កាត់ អូរក្រសារ ក្រុងកែប ខេត្តកែប បានសាងសង់ ដោយបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ តំបន់ ស្រែ អំបិល ហេីយកំពុង មានទំនាស់ជាប់បណ្ដឹងផងដែរ។

សកម្មភាពរុះរេីនេះ បានទទួលអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់ធ្លាប់អាស្រ័យផលតាមរយៈផ្លូវនេះ និងមានការគាំទ្រចំណាត់ការរបស់អាជ្ញាធរ ដោយគោរព និងថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាព នៅមូលដ្ឋានមានការរីកចម្រើនគ្រប់ទីកន្លែង និងសូមគោរពជូនពរសម្តេចតេជោ មានសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើនជាបន្តទៀត ។

ការចុះរុះរើនេះ គឺដើម្បី រក្សាស្ថានភាពដើម និងបេីកផ្លូវ សាធារណៈ ជូន ដល់ប្រជាពលរដ្ឋ មហាជន សម្រាប់ប្រេីប្រាស់ជា ផល ប្រយោជន៍ សាធារណៈ វិញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner