លោកជំទាវ បាន ស្រីមុំ សំណេះសំណាល និងជូនដំណើរប្អូនៗជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន បន្ទាប់ពីជាសះស្បើយពីជម្ងឺកូវីដ១៩
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ
មណ្ឌលប៉ៃលិន បានអញ្ជើញសំណេះសំណាល និងជូនដំណើរប្អូនៗជាពលករមកពីប្រទេសថៃ ត្រលប់ទៅលំនៅដ្ឋានជួបជុំឪពុកម្តាយ បងប្អូន ប្រពន្ធកូន និងបន្តប្រកបអាជីវកម្មឡើងវិញ បន្ទាប់ពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយក្នុងពេលវេលានេះ ។
បើតាមរបាយការណ៌របស់ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ចាក់ថា ប្អូនៗពលករដែលទទួលការព្យាបាល
នៅមណ្ដលចត្តាឡីស័កផ្ទះសំណាក់គ្រូប្រងៀននាពេលនេះមានចំនួន១៣នាក់ និងបានជាសះស្បើយពីជម្ងឺកូវីង-១៩ មានចំនួន១២នាក់ ប្រុស២នាក់។ នៅក្នុងការធ្វើចត្តាឡីស័កនិងព្យាបាល ក្រុមគ្រូពេទ្យជំនាញជារៀងរាល់ថ្ងៃបានធ្វើ
ការអប់រំបព្ហាសុខភាពជាប្រចាំ ការពិនិត្យសុខភាព មានបាញ់អាកុលសំអាតដៃ ការពិនិត្យកំដៅ ការចែកម៉ាស់និងការ
យកសំណាកក្នុងម្នាក់យកពីរលើកដើម្បីស្វែងរកជម្ងឺកូវីដ១៩។
ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវអភិបាល បានពាំនាំយកនូវការអបអរសាទរ
របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ ។ ក្នុងនាម
លោកជំទាវ ផ្ទាល់ ក៏សូមសម្តែងនូវទឹកចិត្តត្រេកអរជាអនេកជាមួយប្អូនៗពលករ និងបានផ្តាំផ្ញើទៅប្អូនៗថា ទោះ
បីពេលនេះប្អូនៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ប្រញាលទំនាក់ទំនងមកក្រុមគ្រូពេទ្យជំនាញភ្លាមៗ និងកុំភ្លេចញាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ។
លោកជំទាវអភិបាល បានបញ្ជាក់ប្រាប់ប្អូនៗពលករទាំង១២នាក់ថា ក្នុងដំណាក់កាលព្យាបាល ការស្នាក់
នៅ និងហូបចុក គឺជាការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយ
លោកទាំងទ្វេមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ១៩ ដោយលោកមិន
បានដឹង មិនបានលឺ និងមិនបានដោះស្រាយនោះឡើយ ។ លោកជំទាវ បានបន្តទៀតថា សព្វថ្ងៃដោយសារមាន
ថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាព
ការណ៌ជាក់ស្តែង ទើបប្រទេសកម្ពុជាមិនទទួលរងឥទ្ធិពលខ្លាំងដោយសារជំងឺកូវីដ១៩នេះ ។ ក្នុងនោះ ថ្នាក់ដឹកនាំ និង
មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋានមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារផងដែរ ។ លោកបានចាត់
ឱ្យក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើកិច្ចការងារមួយនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំងនិងអាជ្ញា
ធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលវីរុស១៩នេះចូលក្នុងមូលដ្ឋាន ។
លោកជំទាវ ក៏បានស្នើអោយប្អូនៗពលករទាំងអស់ បើមានសាច់ញាតិដែលត្រូវត្រឡប់មកស្រុកកំណើត
វិញ សូមឱ្យមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្តចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
លោកជំទាវ បានសម្តែងនូវការកោតសរសើរមន្រ្តីនិងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានប្រុងប្រយ័ត្នខ្លួន
ខ្ពស់មិនឱ្យមានការចំលងមកមន្រ្តី បុគ្គលិក សុខាភិបាលក្នុងពេលបំពេញសេវាជូនប្រជាពលរដ្ឋនាពេកកន្លងមក និងផ្តាំផ្ញើដល់បុគ្កលិក មន្រ្តីសុខាភិបាលទាំងអស់មេត្តាបន្តសហការគ្នាឱ្យបានល្អ យកចិត្តទុកដាក់កំរិតខ្ពស់ក្នុងពេលបំពេញការងារ ជាពិសេសក្នុងពេលបំពេញការងារនៅតាមមណ្ឌលចត្តាឡីស័កទូទាំងខេត្តប៉ៃលិន ៕ ដោយ / គ្រី សម្បត្តិ