ក្រុមបាល់ទាត់ ខេត្តព្រៃវែង និង Tiffy Army U-21 បន្តឈរកំពូលតារាងក្រោយពីទទួលបានជ័យជំនះដូចគ្នា ក្នុងសប្តាហ៍ទី៨

ក្រុមបាល់ទាត់ ខេត្តព្រៃវែង បានយកឈ្នះ ក្រុម សៀមរាប អេហ្វ ស៊ី ៤ទល់១ ខណៈក្រុម Tiffy Army U-21 បានយកឈ្នះ ក្រុមភ្នំពេញក្រោន ២ទល់១ បន្តឈរកំពូលតារាង ការប្រកួតជម្រេីសជេីងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ គិតត្រឹមសប្តាហ៍ ទី៨ ។


រីឯ៣គូរផ្សេងទៀត ក្រុម កោះកុង អេហ្វ ស៊ី ០ទល់១ ក្រុមភ្នំេពញក្រោន អាយុក្រោម២១ឆ្នាំ , ក្រុម ឬទ្ធីសែន ០ទល់១ I S I ដង្កោសែនជ័យ និងក្រុម សៀមរាប អេហ្វ ស៊ី ៦ទល់០ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ។
គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួត សប្តាហ៍ទី៧ នៃការប្រកួតជម្រេីសជេីងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ ក្រុមបាល់ទាត់ ខេត្តព្រៃវែង និងក្រុម Tiffy Army U-21 បន្តឈរកំពូលតារាងដូចគ្នា ដោយ៨ប្រកួត ឈ្នះ៦ ស្មើរ២ មាន២០ពិន្ទុស្មើរគ្នា លេខ៣ ក្រុម ខេត្តត្បូងឃ្មុំ មាន១៦ពិន្ទុ ខណៈខេត្តកំពង់ស្ពឺ បន្តឈរបាតតារាង ៨ប្រកួត ចាញ់ទាំង៨ មានសូន្យពិន្ទុ ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃនេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា រួមទាំងផេក AMS TV 11 , ផេក AMS Central និងធ្វើការផ្សាយផ្ទាល់ការប្រកួតជម្រើសរើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២០ រវាងក្រុមនារី ខេត្តកណ្តាល ប៉ះ ក្រុម មន្ទីរអប់រំ ខេត្តកំពង់ស្ពឺ ណាហ្គា នៅវេលាម៉ោង ១៥:០០ នៅទីលានបាល់ទាត់ វិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ ក្រៅពីនោះក៏មានការប្រកួត៤គូរទផតដែរ ក្រុមសមាគមកីឡាបាល់ទាត់ ខ ម ភ ប៉ះ ក្រុមនារី បឹងកេត , ក្រុម មន្ទីរអប់រំ ខេត្តសៀមរាប ប៉ះ មន្ទីរអប់រំ ខេត្តកមពង់ធំ , ក្រុមនារីព្រះខ័នរាជស្វាយរៀង ប៉ះ មន្ទីរអប់រំ ខេត្តបាត់ដំបង និងក្រុមនារី ភ្នំពេញក្រោន ប៉ះ ក្រុមនារី មន្ទីរអប់រំ ខេត្តកំពង់ឆ្នាំង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner