តូបលក់ដូរតាមដងផ្លូវ នៅមុខមជ្ឈមណ្ឌល​ពាណិជ្ជកម្មក្រុងព្រះសីហនុ រងការឆាបឆេះ​អស់ចំនួន៤តូប

តូបលក់ដូរតាមដងផ្លូវ នៅមុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ រងការឆាបឆេះអស់​ចំនួន៤តូប​កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបណ្តាល    អោយឆេះខូចខាតតូបលក់ដូរ មាន៖ តូបលក់ផ្កា តូបលក់ចាប់ហួយចំរុះ លក់សាំងដប និងតូបលក់ទូរស័ព្ទនិងឥវ៉ាន់មួយចំនួន តែមិនបណ្តាលអោយមនុស្សរងបួសទេ។

តាមព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍នេះអោយដឹងថា អគ្គីភ័យទំនងជា​បានឆេះចេញ​ពីតូបមានលក់សាំងដប នៅផ្នែកកណ្តាល រួចក៏រាលដាលទៅតូបនៅសងខាងជាប់គ្នា។ សមត្ថកិច្ចពន្លត់អគ្គីភ័យបានចេញអន្តរាគមន៍សង្គ្រោះភ្លាមៗ ដើម្បីទប់ស្កាត់ការឆេះរាលដាលដល់តូបលក់ដូរផ្សេងទៀត។

យ៉ាងណាសមត្ថកិច្ចជំនាញមិនទាន់បានបង្ហាញអំពីមូលហេតុដែលបណ្តាលអោយកើតមានគ្រោះអគ្គីភ័យនេះនៅឡើយ។ រីឯអាជ្ញាធរក្នុងមូលដ្ឋានក៏មិនទាន់បានបញ្ជាក់អំពីទំហំនៃការខូចខាតនេះដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner