លទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី១៧ នៅថ្ងៃទី២១ មករា

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានទទួលស្គាល់នូវភាពចាំបាច់បន្ទាន់របស់ប្រទេសជាសមាជិក ACD ក្នុងការដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងបានឯកភាពរួមគ្នាដោះស្រាយផលប៉ះពាល់លើបញ្ហាសង្គម-សេដ្ឋកិច្ចរួមទាំងវិស័យទេសចរណ៍តាមរយៈអភិក្រមពហុវិស័យ។

កម្ពុជាបានប្តេជ្ញាក្នុងការដាក់ចេញផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិជូនប្រជាជនប្រកបដោយប្រសិទ្ធភាព និងផែនការស្ដារឡើងវិញវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយផងដែរ។

អង្គប្រជុំបានបិទបញ្ចប់ដោយការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងអង់ការ៉ានៃរដ្ឋមន្រ្តីការបរទេស ACD។

ប្រភពលិខិត៖ ក្រសួងការបរទេស

ads banner