ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដកំពត លើកទឹក​ចិត្ត សមាជិកថ្មីត្រូវមានមនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស


កំពត៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដកំពត និង អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពត រីករាយ និងស្វាគមន៍ចំពោះសមាជិកថ្មីចំនួនជាង៦០០ នាក់ដែលបានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយរបស់បក្ស និងបាន​ស្នើសុំឲ្យ​សមាជិកថ្មីទាំងអស់ ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ មានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ប្រកាន់ជំហរភាព​ស្មោះត្រង់​បក្ស ដោយសមូហភាពដឹកនាំម្នាក់ៗទទួលខុសត្រូវដើម្បីរួមដំណើរ​ជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលដ្ឋាន និងសង្គមជាតិឲ្យ​បានកាន់តែរីក​ចម្រើនថែមទៀត។
………………………….
ថ្លែងក្នុងពិធីបញ្ចូលសមាជិកថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកជុំគិរីខេត្តកំពត មានចំនួន៦២៩នាក់ កាលពីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពត និងឯកឧត្តមនឹម ច័ន្ទតារា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពត បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលមានកម្លាំងស្នូល ជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ដោយបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន នឹងបណ្ដាសមិទ្ធផលដ៏វិសេសវិសាល ក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ ដោយផ្ដើមចេញពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ប្រទេសជាតិយើងបានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធ្វើឲ្យមានការរីកចម្រើន ប្រកបដោយចីរភាព បរិយាប័ន សមធម៌ ដោយសម្រេចបាននូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេងពុំអាចនឹកស្មានដល់។

កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ពីសមរភូមិនៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីគំនរផេះផង់ទៅជាទឹកដី ដែលមានសន្តិភាព ឯកភាព ស្ថេរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យប្រជាជន គ្រប់រូប បានរស់នៅប្រកបដោយក្ដីសង្ឃឹមយ៉ាងសុខដុមរមនាក្រោមដំបូល នៃរដ្ឋធម្មនុញ្ញតែមួយ នឹងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហា ក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ពិសេសក្នុងដំណាក់កាលថ្មីនៃប្រទេសជាតិ ជួបវិបត្តិជាសកលនៃជំងឺឆ្លង កូវីដ១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើចំណាត់ ការដោះស្រាយប្រកបដោយប្រសិទ្ធភាព ពុំមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយជំងឺដ៏កាចសាហាវនេះឡើយ។

ដើម្បីជាការឆ្លើយតប ចំពោះគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែនដែលបាននាំមកនូវសន្តិភាព ស្ថេរភាព និងសមទ្ធិផល ដោយការលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ធ្វើជាដើមទុន ឯកឧត្ត គណធិបតី បានស្នើសុំដល់សមាជិកសមាជិកា ពិសេសសមាជិកដែលទើបតែបញ្ចូលថ្មីនេះត្រូវតែមានភាពស្មោះត្រង់ និងខិតខំប្រតិបត្តិ រក្សាទំនាក់ទំនងល្អ ជាមួយប្រជាជន នឹងខិតខំថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង លើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិ មាតុភូមិ។ ក្នុងឱកាសនោះឯកឧត្តមជាវមតាយប្រធានគណបក្សខេត្តបានជូនថវិកា ដល់សមាជិក សមាជិកាគណបក្សដែលទើបបញ្ចូលថ្មីសរុបចំនួន ៦២៩ នាក់ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀលនិងជូនគណបក្សស្រុកចំនួន ១លានរៀលផងដែរ។Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner