ជនសង្ស័យម្នាក់ ជាប់ពីបទរំលោភលើទំនុកចិត្ត (យកម៉ូតូទៅបញ្ចាំ) ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (យកម៉ូតូទៅបញ្ចាំ) នៅចំណុចហាងការហ្វេអាម៉ាហ្សូន ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០នាទី ។

ជនសង្ស័យមានឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានយកម៉ូតូដែលជនរគ្រោះផ្ញើទៅទៅបញ្ចាំ ដែលាមានជនរងគ្រោះឈ្មោះ ញ៉ាញ់ សុខគា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាក សេ១២៥ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខពោធិ៍សាត់ 1D-5882 ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner