ក្នុងរយៈពេល ២ឆ្នាំ AVI បានបោះពុម្ពផ្សាយអត្ថបទអត្ថាធិប្បាយចំនួន ៥៤ ទស្សនៈចំនួន ២៧ អត្ថបទសង្ខេបគោលនយោបាយចំនួន ៣៨ច្បាប់ ទស្សនាវដ្តីការតភ្ជាប់តំបន់មេគង្គ និងសៀវភៅចំនួន ៥ក្បាល

អត្ថបទដោយ៖
AMS OneMinute

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លោកបណ្ឌិត សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល AVI បានសង្កត់ធ្ងន់ដោយបញ្ជាក់ថា “យើងត្រូវបន្តរក្សាគុណភាពនៃការវិភាគ និងការបោះពុម្ពផ្សាយរបស់យើងដើម្បីក្លាយជាស្ថាប័នស្រាវជ្រាវឈានមុខមួយ”។

បច្ចុប្បន្ន AVI មានមជ្ឈមណ្ឌលចំនួន ៥ រួមមាន (១) មជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ផ្តោតលើការវិភាគភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ការបរទេស និងសន្តិសុខ (២) មជ្ឈមណ្ឌល នវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ ផ្តោតសំខាន់ទៅលើការច្នៃប្រឌិតក្នុង វិស័យសាធារណៈសម្រាប់សង្គតិភាពសង្គម (៣) មជ្ឈមណ្ឌលសិក្សាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តោតលើការច្នៃប្រឌិតលើការអភិវឌ្ឍជនបទនៅកម្ពុជា (៤) មជ្ឈមណ្ឌលសិក្សាវប្បធម៌ និងសន្តិភាព ផ្តោតលើការទូតវប្បធម៌ និង (៥) មជ្ឈមណ្ឌលសម្រាប់សេដ្ឋកិច្ចឌីជីថល ផ្តោតលើការបណ្តុះ បណ្តាលយុវជនលើឌីជីថល បចេ្ចកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិចត្រូនិច សន្តិសុខឌីជីថល និងអភិបាលកិច្ចអ៉ីនធឺណិត។

ads banner