កម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ បន្តពង្រឹងនិងសហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី១កុម្ភៈឆ្នាំ២០២១ លោកវរសេនីយ៍ទោ អ៊ិន សារ៉ន នាយសេនាធិការរង កងពលតូចថ្មើរជើងលេខ៥១ ទទួលខុសត្រូវកម្លាំងអន្តរាគមន៍ទិសប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យកម្លាំង នៅតាមបណ្តាគោលដៅ ដែលកំពុងសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។

ក្នុងឱកាសចុះពិនិត្យនោះ លោកនាយសេនាធិការរងកងពល បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង និងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋលួចឆ្លងដែនដោយមិនបានធ្វើចត្តាឡីស័កដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់។ នាយសេនាធិការរង កងពលតូចថ្មើរជើងលេខ៥១ ក៏បានណែនាំឱ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ថែ សុខភាពផ្ទាល់ខ្លួនឱ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner