កិច្ចប្រជុំទិសដៅអនុវត្តបន្តការងារយោធា សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផែន ការ ការងារយោធា សប្តាហ៍ទី៤ គិតចាប់ ពី ថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ចប់
នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានដាក់ចេញផែនការទិសដៅអនុវត្តបន្តការងារយោធា សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផែនការ ការងារយោធាសប្តាហ៍ទី៤ គិតចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ចប់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការ តំណាងឧត្ដមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។
បន្ទាប់ពីលោកអនុសេនីយ៍ឯក ប៊ុន រីម ជំនួយការបូកសរុបការិយាល័យទី៣ បានឡើងរាយការណ៍អំពីផែនការ ទិសដៅអនុវត្តបន្តការងារយោធា សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផែនការ ការងារយោធាសប្តាហ៍ទី៤ គិតចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ចប់ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានសំដែងការកោតសរសើរ និងជម្រុញបន្ថែមទៅកាន់បណ្តាកងឯកភាពចំណុះទាំង៥ ត្រូវការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដី តាមដានក្តាប់គ្រប់សភាពការណ៍ដែលកើតមាន ឡើងក្នុងភូមិសាស្ត្រ ដែលអង្គភាពនីមួយៗទទួលខុសត្រូវ ទប់ស្កាត់ ដោះស្រាយឲ្យបានទាន់ពេលវេលា ដោយឈរលើគោលការណ៍ សាមគ្គីភាព រវាងប្រទេសភូមិផងរបងជាមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។
បន្ថែមពីនោះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ក៏បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងទាំង អស់នៅក្នុង អង្គភាព ក៏ដូចជាកងកម្លាំង នៃអង្គភាពវរសេនាតូចចំណុះទាំង៥ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ថែរក្សា សុខភាពខ្លួនអោយបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
សួនលីណា