ឱកាសទទួលបានអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតពីក្រសួងអប់រំហូឡង់

អត្ថបទដោយ៖
AMS

អាហារូបករណ៍ ៖ ក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ សហការជាមួយសាកលវិទ្យាល័យស្រាវជ្រាវ Dutch និងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតក្នុងឆ្នាំសិក្សា 2021 កំពុងបើកទទួលពាក្យស្នើសុំ។

តាមរយៈអាហារូបករណ៍នេះ និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ដោយមិនមានគិតថ្លៃរដ្ឋបាល។ អាហារូបករណ៍ នឹងផ្ដល់ហិរញ្ញប្បទានជាទឹកប្រាក់សរុបចំនួន 5,000 ផោន (ប្រហែល 6,000 ដុល្លាអាមេរិក) សម្រាប់ការឧបត្ថម្ភនៅក្នុងឆ្នាំដំបូងនៃការសិក្សារបស់ខ្លួន។

លក្ខខណ្ឌនៃការដាក់ពាក្យ

  • បេក្ខជនជានិស្សិតដែលរស់នៅប្រទេសទាំងឡាយក្រៅពីតំបន់សេដ្ឋកិច្ចអឺរ៉ុប។
  • បេក្ខជនត្រូវដាក់ពាក្យចូលរួមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតពេញម៉ោង នៅស្ថាប័នឧត្តមសិក្សាណាមួយរបស់ប្រទេសហូឡង់។
  • បេក្ខជនត្រូវបំពេញឯកសារតាមតម្រូវការជាក់លាក់របស់សាកលវិទ្យាល័យដែលខ្លួនបានជ្រើសរើស។
  • បេក្ខជនមិនធ្លាប់ទទួលបានសញ្ញាបត្រពីស្ថាប័នអប់រំណាមួយនៅក្នុងប្រទេសហូឡង់ពីមុនមក។

សូមបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ មាន 41 សាកលវិទ្យាល័យសិ្ថតក្រោមក្រសួងអប់រំនិងវិទ្យាសាស្ត្រនៃប្រទេសហូឡង់ ផ្ដល់ដោយក្រសួងអប់រំហូឡង់ សម្រាប់និស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី01 ខែឧសភា ឆ្នាំ2021។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់៖ https://www.studyinholland.nl/finances/holland-scholarship

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner