សែលកាតបង្ហាញអតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់រថយន្តនិងម៉ូតូក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២

ដោយ៖ម៉ាដេប៉ូ

​ភ្នំពេញ​៖​ កម្មវិធី​មួយដែលមានឈ្មោះថា កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី ២ របស់​ក្រុមហ៊ុន សែ​ល​កាតបានប្រកាស​បញ្ចប់ទៅ​ជាមួយ​នឹង​ការចាប់​រង្វាន់​ដ៏​ធំ​កាលពី​ថ្ងៃចុងខែមករា​មកនេះ ដោយក្នុងនេះបាន​ផ្តល់ជូន​អតិថិជន​របស់ខ្លួនដ៏​មាន​សំណាង​ម្នាក់ឈ្នះ​រថយន្ត​ថ្មី​ម៉ាក Toyota Rush 2020​ថែមទៀត។​

          តាមរយៈការប្រកាសរបស់ក្រុមហ៊ុនមួយនេះដែរគេឃើញអតិថិជន​មួយរូប មានឈ្មោះ ឡឹម ឆាយ​ចាន់ថុល ជា​ប្រជាពលរដ្ឋ​នៃ​ភូមិ​ទៀន​ភ្លើង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង បានឈ្នះរង្វានធំជារថយន្ត។ជាមួយការឈ្នះរង្វាន់ធំបំផុតនេះដែរ គាត់​បាន​បញ្ជាក់ថា​ «​ខ្ញុំគិតថាឱកាស​ឈ្នះ​រង្វាន់​រថយន្ត Toyota Rush 2020 នេះ។វា​ពិតជា​មិន​នឹកស្មាន​ដល់​ពិតមែន ព្រោះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ មិនងាយមានអ្នកទទួលបានឡើយ។ទីបំផុតខ្ញុំបានឈ្នះហើយទទួលវានៅក្នុង​អំឡុង​ដើមឆ្នាំ​ថ្មី​នេះតែម្តង​»​។​

សូមបញ្ជាក់ថា កម្មវិធី កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! រដូវ​កាល​ទី ២របស់សែលកាត ក៏បានផ្តល់​រង្វាន់​ម៉ូតូ Yamaha 2020 X-Rides ចំនួន​ពីរ​គ្រឿង បន្ថែម​ពីលើ​រង្វាន់​ថ្មីៗ​ជាច្រើន​ទៀត​។ នៅក្នុង​កម្មវិធី​នេះ អតិថិជន​មានឱកាស​គ្រប់ពេល​ដើម្បី​ឈ្នះ​រង្វាន់​ភ្លាមៗ ជាមួយ​ទឹកប្រាក់​រហូតដល់​ទៅ ១00​ដុល្លារ ឬ​ទិន្នន័យ ៥00 មេកាបៃ សម្រាប់​លេង​អ៊ី​ន​ធើ​ណេ​ត​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

          ដោយឡែកសម្រាប់អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ​ម៉ាក Yamaha 2020 X-Rides មានឈ្មោះ ណន ធារ​ក្ស ជា​កម្មករ​កាត់ដេរ មកពី​ភូមិ​កោះ​ចំការ ឃុំ​បឹង​សាឡា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត និង​ម្នាក់ទៀត​មានឈ្មោះ ថង សុធា ជា​អ្នក​នាំ​សំបុត្រ មកពី​ភូមិ​គោក​ធំ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង​។​

          ពាក់ព័ន្ធក្នុងរឿងនេះលោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​ឱ្យដឹងថា​៖ “​យើង​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ​បំផុត ចំពោះ​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​នៅក្នុង​កម្មវិធី កោស​ឈ្នះ​! ស្កេ​ន​ឈ្នះ​! នា​រដូវ​កាល​នេះ​។ កម្មវិធី​នេះ នៅតែ​ជា​កម្មវិធី​ដ៏​ជោគជ័យ​បំផុត​មួយ ហើយ​កំពុង​ទទួល​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​របស់​យើង​”​។

គួរបញ្ជាក់ថាអតិថិជន​ដែល​បានឈ្នះ​រង្វាន់​រថយន្ត Toyota Rush 2020 នឹង​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ នេះ​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner