​ក្រុមហ៊ុន​ចិន​ ​Great Wall​ ​សម្លឹង​ឃើញ​ថៃ​ជា​សក្តានុពល​ល្អ​ប្រចាំ​តំបន់​ ​ផលិត​រថយន្ត​អគ្គិសនី

​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​នៅ​ប្រទេស​ចិន​ ​Great Wall​ ​Motor​s ​បាន​ជ្រើសរើស​ប្រទេស​ថៃ​ ​ជា​ទីតាំង​បង្កើត​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​ ​ប្រចាំ​តំបន់​។​

​នេះ​គឺជា​ចំណាប់អារម្មណ៍​របស់​លោក​ ​Z​hang​ J​i​am​in​g​ ​ប្រធាន​ក្រុមហ៊ុន​ ​Great Wall​ ​Motor​s ​ប្រចាំ​អា​ស៊ាន​ ​ក្នុងពេលដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​ ​កាល​ពីម្សិលមិញ​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​ ​An​uc​h​a​ ​Bur​a​p​a​c​h​a​i​sr​i​ ​បាន​និយាយ​ថា​ ​លោក​ប្រា​យុទ្ធ​បាន​ប្រាប់​ភាគី​ចិន​ ​នា​ពេល​នោះ​ថា​ ​វា​គឺជា​កិត្តិយស​អស្ចារ្យ​មួយ​សម្រាប់​ថៃ​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ទីតាំង​ផលិត​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដែល​សំដៅ​លើ​ការ​ផលិត​រថយន្ត​ ​បន្ថយ​ការប្រើប្រាស់​ប្រេងសាំង​ ​ជាមួយនឹង​ជំនួយ​បច្ចេកវិទ្យា​និង​ន​វា​នុ​វត្ត​ន៍​។

​ភាគី​ចិន​អះអាង​ថា​ ​ក្រុមហ៊ុន​មាន​ផែនការ​ផលិត​រថយន្ត​៨​ម៉ឺន​គ្រឿង​ ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២​០​២​១​ ​នៅ​ប្រទេស​ថៃ​ ​សម្រាប់​លក់​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ ​និង​ផ្តល់​ឳ​កាស​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​ថៃ​ ​និង​ផ្តល់​ជំនាញ​ផង​ដែរ​។​ ​ពេល​នោះ​ដែរ​ ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏បាន​បរិច្ចាគ​ម៉ាស់​៥​០​ម៉ាស់​ ​ដល់​ភាគី​ថៃ​ ​ជា​ការចូលរួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ដែរ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner