CAMSOC បើកកិច្ចប្រជុំត្រួតលើរបៀបវីរៈពីរ ដើម្បីដោះស្រាយរកគន្លឹះឈានទៅរកប្រសិទ្ធភាពការងារ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន អនុប្រធានអន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍ លើកទី៣២ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំលើរបៀបវីរៈចំនួនពីរ គឺ បញ្ហាប្រឈម ដើម្បីស្វែងរកគន្លឹះឈានទៅរកប្រសិទ្ធភាពការងារ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរបៀវិរៈទី២ការត្រៀមទទួលទង់ធ្វើជាម្ចាស់ផ្ទះបន្តពីប្រទេសវៀតណាម។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ហៅកាត់ (CAMSOC) មានប្រសាសន៍ថា នេះជាដើមឆ្នាំ២០២១ ដែល(CAMSOC) ប្រជុំឡើងវិញរាល់គណៈកម្មការជំនាញ បន្ទាប់ពីធ្វើមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២០ រួចរាល់ ហើយ កិច្ចប្រជុំនេះ ឯកឧត្តមថោង ខុន បានដឹកនាំកិច្ចប្រជុំលើរបៀបវីរៈចំនួនពីរ គឺទី១ យន្តកាសង្កត់ធ្ងន់ទៅលើប្រសិទ្ធភាពការងារ ឬបញ្ហាប្រឈម របស់គណៈកម្មការជំនាញនីមួយៗ អំពីការរួមសហការគ្នា តើមានជួបបញ្ហាមិនចុះសម្រុងគ្នាទៅលើចំណុចអ្វីខ្លះ? និងចម្ងល់ឬសំណូមពរអ្វីខ្លះ? ដើម្បីគណៈកម្មាធិការ (CAMSOC) ដោះស្រាយជូនបណ្តើៗ ឈានទៅរកប្រសិទ្ធភាពការងារពិតប្រាកដ ។ហើយគណៈកម្មការជំនាញនិមួយៗត្រូវរៀបចំខ្លួន ទាំងផែនការសកម្មភាព ទាំងអនុវត្តការងារតាមជំនាញរបស់ខ្លួន ពិសេស ត្រូវធ្វើយ៉ាងណាអោយគណៈកម្មាការជំនាញនិមួយៗដឹងអ្វីដែលខ្លួនគួរធ្វើ និងអ្វីដែលខ្លួនមិនគួរធ្វើ និងអ្វីដែលត្រូវសហការជាមួយដៃគូរផ្សេងៗទៀត ដើម្បីអោយគ្រប់ជ្រុងជ្រោយនៃគណៈកម្មការជំនាញនិមួយៗ ដោយកំណត់ចាប់ពីថ្ងៃទី១៦នេះ ដល់ខែមិថុនា ពាក់កណ្តាលឆ្នាំ២០២១ គណៈកម្មការជំនាញទាំងអស់ ដឹងពីលក្ខណៈសម្បត្តិការងារដែល (CAMSOC) ដាក់ជូនទាំងអស់ហើយស្រេច តាមផ្នែកនិមួយៗ ។

អគ្គលេខាធិការ (CAMSOC) បានបញ្ជាក់ទៀតថា ក្រោមការណែនាំពីឯកឧត្តម ថោង ខុន អនុប្រធានអចន្ត្រៃ(CAMSOC) បានសង្កត់ធ្ងន់ថា អោយគណៈកម្មការជំនាញទាំងអស់ មានបញ្ហាប្រឈមអ្វី និងមានអ្វីជាចម្ងល់សម្រាប់រៀបចំ ត្រូវសួរនាំទៅកាន់ភាគីចំនួន៣ ក្នុងនោះ មានអគ្គលេខារដ្ឋានរបស់ (CAMSOC) ដែលមានអគ្គលេខាធិការជាអ្នកសម្របសម្រួល និងធ្វើការជាមួយសហព័ន្ធជាតិ ដើម្បីរកលទ្ធផលអោយចេញតាមការងារជំនាញរបស់ខ្លួននិមួយៗ ។

ដោយឡែកសម្រាប់របៀបវីរៈទី២ នៃកិច្ចប្រជុំ គឺយើងត្រៀមទទួលទង់ស៊ីហ្គេមពីប្រទេសវៀតណាត នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដែលប្រទេសវៀតណាម និងធ្វើពិធីបិទរួចប្រគល់ទង់មកអោយកម្ពុជា ដែលជាម្ចាស់ផ្ទះថ្មីសម្រាប់រៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីវៀតណាម ។


សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះឯកឧត្តមថោង ខុន និងត្រូវទទួលទង់ពីម្ចាស់ផ្ទះវៀតណាម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយនៅក្នុងកម្មវិធីប្រគល់ និងទទួលក៏មានផ្ទាំងទស្សណីភាព មានការសម្តែងរបាំអប្សរា ល្បុក្កតោ បូកជាមួយចម្រៀងដែលបញ្ជាក់ពីវប្បធម៌ អត្តសញ្ញាណរបស់កម្ពុជាក្នុងការស្វាគមន៍ មកកាន់កម្ពុជាវិញ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner