ក្នុងខែមករាឆ្នាំ 2021 អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូល 217 លានដុល្លារ ស្មើនឹង 9.68ភាគរយ

អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថាចំណូលពន្ធក្នុងខែមករាឆ្នាំ2021នេះទទួលបានចំណូល 879.68 ប៊ីលានរៀល (ប្រមាណ 217.20 លានដុល្លារ) ស្មើនឹង 9.68ភាគរយនៃផែនការប្រចាំឆ្នាំ ហើយប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករាឆ្នាំ2020 ឃើញថាថយចុះចំនួន77.08 ប៊ីលានរៀល(ប្រមាណ 19.03 លានដុល្លារ) ស្មើនឹង 8.06ភាគរយ។

ទិន្នន័យនេះត្រូវបានចែករំលែកនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំខែដែលបានធ្វើឡើងនៅថ្ងៃទី15 ខែកុម្ភៈ ក្រោមការណែនាំរបស់ឯកឧត្តមគង់ វិបុលអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ GDT ។ ប្រាក់ចំណូលពន្ធដែលប្រមូលបានលើសពីការរំពឹងទុកនិងមានចំនួន 116ភាគរយនៃប្រាក់ចំណូលដែលបានគ្រោងទុកសម្រាប់ខែនេះ។ ចំនួននេះក៏តំណាងឱ្យប្រមាណ 9ភាគរយនៃប្រាក់ចំណូលពន្ធដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2021។
ឯកឧត្តមគង់ វិបុលបានថ្លែងនៅក្នុងអង្គប្រជុំថាការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់របស់មន្រ្តីក្នុងការប្រមូលកំណែទម្រង់ប្រព័ន្ធពន្ធនិងការគ្រប់គ្រងរួមបញ្ចូលគ្នាដើម្បីផ្តល់នូវប្រសិទ្ធភាពកាន់តែច្រើនក្នុងការប្រមូលចំណូលពន្ធ។ ទោះយ៉ាងណាសេដ្ឋកិច្ចរបស់ប្រទេសនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19 ។

នៅឆ្នាំ2020 ចំណូលពន្ធប្រមូលសរុបមានចំនួន 2,889 ពាន់លានដុល្លារពោលគឺ 101ភាគរយនៃអ្វីដែលបានគ្រោងទុក។សម្រាប់ ឆ្នាំ2021 នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន 9,084.42 ប៊ីលានរៀល (ប្រមាណ 2,243.07លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ2021ចំណូលពីប្រភេទពន្ធ 03 នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធលើប្រាក់ចំណូលចំនួន173.79ប៊ីលានរៀល ធៀបនឹងខែមករាឆ្នាំ2020 កើនឡើង11.76 ប៊ីលានរៀលប្រមាណ7.26ភាគរយ អាករពិសេសចំនួន77.10 ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ2020 កើនឡើង4.04 ប៊ីលានរៀល ប្រមាណ5.53ភាគរយ និងពន្ធលើប្រាក់បៀវត្សចំនួន 91.31 ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ2020 កើនឡើង8.35 ប៊ីលានរៀល ប្រមាណ10.07ភាគរយ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍កាលពីដើមខែកុម្ភៈថា ចំណូលសារពើពន្ធរបស់ប្រទេសបានកើនឡើងដល់400 លានដុល្លារក្នុងខែមករាក្នុងឆ្នាំនេះ ដែលជាតួលេខទាបជាងប្រាក់ចំណូលដែលបានកត់ត្រាក្នុងខែមករាឆ្នាំមុន។ តួលេខនោះរាប់បញ្ចូលទាំងប្រាក់ចំណូលពីគយសរុបចំនួន 201 លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា កាលពីឆ្នាំមុនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះ 3.1ភាគរយ ប៉ុន្តែមិនមែនមានតែប្រទេសកម្ពុជាទេដែលមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន ហើយរំពឹងថានៅក្នុងឆ្នាំ2021 សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងទទួលបានកំណើន 4ភាគរយដែលបានរកឃើញដោយអ្នកជំនាញ ប៉ុន្តែត្រូវតែធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner