ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានទទួលសម្ភារៈកីឡាតម្លៃ២៥០.០០០ដុល្លារពីក្រុមហ៊ុន ORIENT NOBLE Group

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានទទួលសម្ភារៈសម្រាប់ហ្វឹកហាត់កីឡាជាច្រើនមុខពីក្រុម ហ៊ុន ORIENT NOBLE Group នាព្រឹកថ្ងៃទី១៦ ខែ កុម្ភៈម្សិលមិញ នៅកីឡដ្ឋានស្ទាតចាស់។ពិធីប្រគល់និងទទួលធ្វើឡើង ក្រោមវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជាប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទបានចាត់ទុកថា ការផ្តល់ជូននូវសម្ភារៈកីឡាជាច្រើនមុខពីសំណាក់ក្រុមហ៊ុន ORIENT NOBLE Groupដល់ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍លើកស្ទួយវិស័យកីឡាជាតិ ក៏ដូចជាវិស័យកីឡាកងយោធពលខេមរភូមិន្ទ ឱ្យមានសន្ទុះរីកចម្រើន ធំធាត់ជាលំដាប់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាថ្នាក់ជាតិអន្តរជាតិនិងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាមនិងប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ឃឹម ប៊ុនសុង មានប្រសាសន៍ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាជើងឯកជាតិឆ្នាំ២០២០ដែលទើបតែបញ្ចប់នេះ ដោយមិននិយាយពីមេដាយប្រាក់ និង សំរិទ្ធនោះកីឡាកងយោពលខេមរភូមិន្ទបានទទួលមេដាយមាសដោយឈរនៅលំដាប់លេខ ចំនួន ៨ប្រភេទកីឡា ។កីឡាករ កីឡាការិនីដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាទ្វីបអាស៊ី និង ជើងឯកពីភពលោកក៏មានការចូលរួមពីកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទដែរ ។ឯកឧត្តមនាយឧត្តមសេនីយ៍មានជំនឿចិត្តថាស៊ីហ្គេមលើកទី៣ នៅប្រទេសវៀតណាមឆ្នាំ២០២នេះ និង ស៊ីហ្កេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះក៏នឹងមានកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទចូលរួមដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner