វេទិកាពិគ្រោះយោបល់ ពង្រឹងកិច្ចសហ​ប្រតិ​បតិ្តការ ភាពជាដៃគូរវាងរដ្ឋបាលខេត្តក្រចេះ និងអង្គការសង្គមស៊ីវិល

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលខេត្តក្រចេះ បានរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយនិងអង្គការសង្គមស៊ីវិល ដែលកំពុងប្រតិបតិ្តការ​នៅក្នុងខេត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការភាពជាដៃគូរ ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន គណៈអភិបាល និងឯកឧត្តម តុប ឈុនហេង ប្រធានសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នាសាលាខេត្តក្រចេះ។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍ថា ការរៀបចំវេទិកានេះមានសារសំខាន់ណាស់ អង្គការមិនមែនរដ្ឋាភិបាលគឺ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជ    រដ្ឋាភិបាលកម្ពុជា ជាពិសេសបានសិក្សារួមគ្នាស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ  សម្របសម្រួលពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ មន្ត្រីរាជរដ្ឋាភិបាលនៅរដ្ឋបាល ថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិល ជាពិសេសរដ្ឋបាលខេត្តក្រចេះ និងបណ្តាលអង្គការសមាគម សំដៅចូលរួម ចំណែកការផ្តល់កិច្ចសហការអនុវត្តគម្រោងអភិវឌ្ឃន៍នានា ដើម្បីកាត់បន្ថយភាព​ក្រីក្រតាមរយៈលើកកម្ពស់ជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម បន្ថែមថា ក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងដោយមានការយកចិត្តទុកដាក់ដោយផ្ទាល់ ពីសម្តេចក្រឡាហោម ស ខេង ខេត្តក្រចេះ តែងតែរក្សាបាននៅសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការបង្កឱកាសស្តារអភិវឌ្ឈន៍ខេត្ត និងឱកាស វិនិយោគទាំងវិស័យឯកជន និងរដ្ឋ ក្នុងនោះដែលក៏មានអង្គការសង្គមស៊ីវិល ដែលមានកិច្ចសហការល្អ បានធ្វើមាន ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរួម ចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕

ឯកឧត្តម ក៏បានជម្រុញលើកទឹកចិត្ត ឱ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តកិច្ចសហការឱ្យកាន់តែ​ជិតស្និទ្ធថែមទៀត ជាមួយរាជរដ្ឋាភិបាល ជាពិសេស អាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឈានទៅបង្កើតភាពដៃគូជាមួយ ដោយឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព ក្នុងការបំពេញ ការងារបស់ខ្លួននិងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់បុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាជននៅ ថ្នាក់មូលដ្ឋាន ស្របតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ ៕ ដោយ ម៉េង គាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner