មន្ត្រីអង្គការសុខភាពពិភពលោកកោតសរសើរកម្ពុជាក្នុងការផ្តល់សេវាសុខភាពមាតា ទារក និងកុមារ
មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងកោតសរសើរចំពោះកម្ពុជាក្នុងការផ្តល់សេវាសុខភាពមាតា ទារក និងកុមារ បានជោគជ័យល្អទោះបីកម្ពុជា និងពិភពលោកប្រឈមនិងវិបត្តិជំងឺកូវីដ១៩នោះក៏ដោយ។ ការថ្លែងកោតសរសើររបស់ប្រធានអង្គការ WHO ប្រចាំកម្ពុជាលោកស្រី Li Ailan នេះបានធ្វើឡើងនៅ ក្នុង ទិវាជាតិសុខាភាពមាតា ទារក និងកុមារ នៅថ្ងៃទី១៨ កុម្ភ: ឆ្នាំ២០២១នេះនៅសណ្ឋាគារសាន់វ៉េ នារាជធានី ភ្នំពេញ ។ ទិវាជាតិសុខាភាពមាតា ទារក និងកុមារ នៅក្នុងឆ្នាំ២០២០១នេះបានធ្វើឡើងក្រោមប្រធានបទ”បន្តផ្តល់សេវាគាំពារមាតានិងទារកក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង និងមានការចូលរួមពីអង្គការដៃគូបរទេសនានាផងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង បានថ្លែងបង្ហាញពីសារ:សំខាន់ចំពោះទិវាជាតិសុខាភាពមាតា ទារក និងកុមារ។
នៅក្នុងទិវាជាតិសុខាភាពមាតា ទារក និងកុមារនេះប្រធានអង្គការ WHO ប្រចាំកម្ពុជាតំណាងឲ្យអង្គការដៃគូអភិវឌ្ឍន៍លោកស្រី Li Alian បានថ្លែងបន្តថាក្នុងនាមអង្គការសុខភាពពិភពលោក និងអង្គការដៃគូអភិវឌ្ឍដទៃទៀត នឹងបន្ដផ្ដល់ការគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរិញ្ញវត្ថុ»។ លោកស្រីលីអាយឡាន់ បានគូសបញ្ជាក់ថា«ខ្ញុំគិតថានៅពេលខាងមុខនេះ ប្រទេសកម្ពុជា និងដៃគូអភិវឌ្ឍ គួររួមគ្នាដើម្បីធ្វើការចងក្រងជាឯកសារ បង្ហាញពីភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់កម្ពុជា ទៅដល់សកលលោក ថាប្រទេសកម្ពុជា ជាប្រទេសដ៏តូច តែទទួលបានភាពជោគជ័យដ៏ធំធេងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងការរក្សាបាននូវសុខុមាលភាពជូនដល់មាតា ទារក និងកុមារផងដែរ»។