Manchester City បន្តឈរកំពូលតារាងលីគកំពូលអង់គ្លេស រដូវកាល២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមមេឃខៀវ Manchester City បន្តរឈរកំពូលតារាង នៃលីគកំពូលអង់គ្លេស រដូវកាលឆ្នាំ២០២១ ក្រោយយកឈ្នះ ក្រុមកាំភ្លើងធំ Arsenal ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន​ Emirates Stadium នារាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ។ ចាប់ផ្តើមការប្រកួតត្រឹមតែ នាទីទី២ ខ្សែប្រយុទ្ធ Raheem Sterling រកបានគ្រាប់បាល់អោយ Manchester City លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតពេញម៉ោង៩០នាទី ។ ចំណែក៣ប្រកួតផ្សេងទៀត ក្រុម West Ham United បានយកឈ្នះ មាន់ខ្នាយមាស Tottenham Hotspur ដោយលទ្ធផល ២-១ រីឯ Leicester City យកឈ្នះ Aston Villa ២-១ ខណៈ Manchester United យកឈ្នះ Newcastle United ៣-១ កាលពីយប់មិញដូចគ្នា ។

គូសបញ្ជាក់ផងដែរថា ក្រុមមេឃខៀវ Manchester City កំពុងឈរកំពូលតារាង ឆ្លងកាត់២៥ប្រកួត ឈ្នះ១៨ប្រកួត ស្មើ៥ ចាញ់២ មាន៥៩ពិន្ទុ លេខក្រុមបិសាចក្រហម Manchester United ឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ប្រកួត ស្មើ៧ ចាញ់៤ មាន៤៩ពិន្ទុ លេខ៣ Leicester City ឆ្លងកាត់២៥ប្រកួតឈ្នះ១៥ប្រកួត ស្មើ៤ ចាញ់៦ មាន មាន៤៩ពិន្ទុ ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតនេះក្រុមមេឃខៀវ Manchester City និងត្រូវជួប West Ham United នៃពានរង្វាន់ លីគកំពូលអង់គ្លេស នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner