​វៀតណាម​៖​ ​ពេទ្យ​ ​ទ័ព​ ​មន្ត្រីទូត​ជា​ក្រុម​ត្រៀម​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​មុនគេ

​រដ្ឋាភិបាល​វៀតណាម​បាន​ប្រកាស​ ​នៅ​ថ្ងៃ​ទី​២​៣​ ​កុម្ភៈ​ ​២​០​២​១​នេះ​ថា​ ​បុគ្គលិក​សុខាភិបាល​ ​មន្ត្រីទូត​ ​និង​មន្ត្រី​យោធា​នឹង​ក្លាយ​ជា​ក្រុម​មនុស្ស​ដំបូង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​នៅពេលដែល​វៀតណាម​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ ​នា​ខែ​មិនា​ ​ខាងមុខនេះ​។​

​វៀតណាម​ដែល​ប្រជាជន​សរុប​៩​៨​លាន​នាក់​អះអាង​ថា​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​៦​០​លាន​ដូ​ស​ ​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​រួម​ប​ញ្ជូ​ល​ទាំង​៣​០​លាន​ដូ​ស​ ​ទទួល​បាន​តាមរយៈ​កម្មវិធី​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក​ដែរ​។​

​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២​០​២​១​ ​វៀតណាម​គ្រោង​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ពេទ្យ​៥​០​ម៉ឺន​ដូ​ស​ ​ហើយនិង​មនុស្ស​១​២​៦​០​០​០​នាក់​ទៀត​ ​ទាក់ទង​ផ្ទាល់​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​សេចក្តីប្រកាស​របស់​រដ្ឋាភិបាល​។​

​កាលពី​ចុងខែ​មុន​ ​វៀតណាម​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​របស់​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ករណី​បន្ទាន់​ ​ជា​ការប្រកាស​ក្រោយពេល​ប៉ុន្មាន​ថ្ងៃ​ ​វៀតណាម​ប្រកាស​ពី​ការ​ឆ្លង​ក្នុង​សហគមន៍​ ​ជាថ្មី​ ​អំឡុង​រយៈពេល​ជិត​២​ខែ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner