រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បញ្ជាក់ថា អំពើ​ជួញដូរមនុស្សគឺជាបទឧក្រិដ្ឋមួយ ក្នុងចំណោម​ឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននិង​កំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

អត្ថបទដោយ៖
ជា សេឌី

        នៅក្នុងសេចក្តីថ្លែងសន្ទរកថា បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា  ក្នុងបរិបទជំងឺកូវីដ-១៩ ការកើតមាននូវអំពើជួញដូរមនុស្ស ក្នុងរូបភាពនៃការនាំចេញដោយមិនស្របច្បាប់ ឆ្លងដែនទៅក្រៅប្រទេស និងការនាំចូលមកក្នុងប្រទេសវិញ វាបានជះឥទិ្ធពលមិនល្អនោះឡើយ ក្នុងការនាំជំងឺកូវីដ១៩ ចូលមកក្នុងប្រទេសកម្ពុជា បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ ។

       ឆ្លើយតបករណីនេះ បើទោះបីជាមានការជំរុញផ្សព្វផ្សាយជាសាធារណៈ អប់រំ ដាស់តឿន ក្រើនរំលឹកជាប្រចាំជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងយ៉ាងណាក្តី បទល្មើសនៅតែកើតមាន ហើយប្រជាពលរដ្ឋនៅតែបន្តរងគ្រោះជាបន្តបន្ទាប់ ដែលភាពរងគ្រោះមួយចំនួន គឺកើតឡើងនៅក្រៅប្រទេស ក្នុងពេលដែលប្រជាពលរដ្ឋធ្វើចំណាកស្រុក ជាពិសេសនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយមិនមានច្បាប់ត្រឹមត្រូវ ដើម្បីស្វែងរកការងារធ្វើ និងមួយចំនួនទៀត បានចាញ់ឧបាយកលមេខ្យល់ រៀបការនៅក្រៅប្រទេស។

       លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកឡើងថា៖ អំពើជួញដូរមនុស្សគឺជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រឹដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបាននិងកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន និងត្រូវបានចាត់ទុកថា ជាទោសភាពសម័យទំនើប ដែលមានភាពស្មុគស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គមជាដើម ដែលមានតម្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការដ៏មានប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធផ្សេងៗទៀត ហើយកិច្ចការទាំងនេះ ពុំមានគោលដៅបញ្ចប់នោះឡើយ  ។  ពាក់ព័ន្ធករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួង-ស្ថានប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន ក៏បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់ ការបង្ក្រាប ការជួយជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើស៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner