រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់ពលរដ្ឋដែលធ្លាប់ចេញចូលទីតាំងមួយចំនួន និងដឹងខ្លួនប៉ះពាល់ជាមួយជនជាតិចិន២នាក់ដែលឆ្លងជំងឺកូវីដ-១៩ ឲ្យប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

អត្ថបទដោយ៖
ធី ដា

រដ្ឋាបាលខេត្តព្រះសីហនុ បានអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១មក និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១មក ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ ឲ្យប្រញាប់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ សូមជម្រាបថា រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា គេបានរកឃើញជនជាតិចិនចំនួន២នាក់ មានវិជ្ជមានកូវីដ-១៩។

ពួកគេទាំង២នាក់ បានធ្វើដំណើចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦និងទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ បច្ចុប្បន្នជនជាតិចិនទាំង២ ត្រូវបានដាក់អោយនៅព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុក៏បានបិទសណ្ឋាគារដែលពួកគេធ្លាប់ស្នាក់នៅផងដែរ។ គិតត្រឹមថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner