ផ្អើលទៀតហើយ! Jennie ត្រូវបានគេទម្លាយថាទាក់ទងស្នេហាជាមួយG-dragon ជាង១ឆ្នាំមកហើយ

សម្រាប់ fan kpop ក៏ដូចជា Blink ទាំងអស់គ្នា ធ្លាប់បានដឹងហើយពីដំណឹងចែកផ្លូវគ្នារវាង Jennie (Blackpink) និង kai (Exo) រយៈពេលជាង២ឆ្នាំមកហើយ មូលហេតុដោយសារតែអ្នកទាំងពីរគ្មានពេលវេលាគ្រប់គ្រាន់អោយគ្នាទៅវិញទៅមក។ ដោយឡែកនៅថ្ងៃទី២៤ខែកុម្ភៈថ្ងៃនេះដែរ ស្រាប់តែសារព័ត៌មានល្បីមួយរបស់កូរ៉េ(Dispatch) បានទម្លាយនូវរូបភាពរបស់ jennie(BlackPink) និង G-dragon (Bigbang) ធ្វើការណាត់ជួបគ្នាជាច្រើនលើកច្រើនសារជាង១ឆ្នាំមកហើយ។

Jennie ត្រូវបានគេឃើញចេញចូលផ្ទះវីឡាមួយកន្លែងរបស់ G-dragon ស្ថិតនៅតំបន់ Hannam-dong ក្រុងសេអ៊ូល ដែលជាប្រភេទ វីឡា Penthouse ដែលបំពាក់ប្រពន្ធ័ទ្វារសុរវត្ថិភាពដល់ទៅ២ជាន់ ប៉ុន្តែ Jennie បែរជាអាចឡើងតាមជណ្តើរយន្តដាច់ដោយឡែកទៅកាន់ Penthouse ដោយគ្មានបញ្ហា។

រាល់ពេលនាងចេញពីសម្តែង Concert ម្តងៗ នាងតែងទៅសម្រាកលំហែជាមួយ G-dragon នៅទីនោះជាញឹកញាប់ សូម្បីតែឡានរបស់នាងក៏បានចុះបញ្ជីក្នុងប្រព័ន្ធសុវត្ថិភាពដើម្បីងាយស្រួលក្នុងការចេញចូលផ្ទះនោះដោយគ្មានអ្នកចាប់អារម្មណ៍ ប៉ុន្តែនៅតែមិនអាចគេចផុតពីភ្នែករបស់ភ្នាក់ងារ Dispatch បាន។



ចំណែកប្រភពយ៉ាងជិតស្និទ្ធរបស់អ្នកទាំងពីរបានប្រាប់ភ្នាក់ងារ Dispatch ថា “អ្នកដែលនៅក្នុងផលិតកម្មYGទាំងអស់សុទ្ធតែដឹងពីទំនាក់ទំនងរបស់អ្នកទាំងពីរ សូម្បីតែម្តាយរបស់Jennieក៏បានដឹងពីរឿងនេះដែរ”។

ដោយឡែកសម្រាប់ផលិតកម្ម YG ក៏បានបង្ហោះសារថា “វាជារឿងពិបាកដែលពួកយើងមិនអាចនិយាយអ្វីបានអំពីទំនាក់ទំនងស្នេហារបស់តារាបានទេ វាជារឿងជីវិតឯកជនរបស់ពួកគេ សង្ឃឹមថានឹងយោគយល់”។

G-dragon ត្រូវជាសិស្សច្បងរបស់ Jennie ក្នុងទ្រនំតែមួយនៅផលិតកម្ម YG Entertainment ដែលជាផលិតកម្មយក្យមួយក្នុងចំណោមផលិតកម្មផ្សេងទៀតរបស់កូរ៉េ។ អ្នកទាំងពីរធ្លាប់បានសម្តែងក្នុងវីដេអូចម្រៀងរួមគ្នាមួយរបស់G-dragon (That XX) ក្នុងឆ្នាំ២០១២ ដែលជាឪកាសបង្ហាញមុខដំបូងរបស់ Jennie ផងដែរ។


ប្រភព : SBS News