ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១  ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប  ចូលរួមជាមួយ  ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ  ចូលរួមជាគណៈអធិបតី  ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ខេត្តកែប  ។

សូមបញ្ជាក់ថា  ទីស្នាក់ការសង្កេតការណ៍កោះពោធិ៍ ដែលស្ថិតក្នុងកោះ  ជាទីតាំងជួរមុខរបស់ភូមិសាស្ត្រ ដែនទឹក របស់ខេត្តកែប  បានកសាងឡេីងដើម្បីជាប្រយោជន៍  ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់ ដូចជាការរត់ពន្ធលើទំនិញខុសច្បាប់ផ្សេងៗ ជាពិសេសគ្រឿងញៀន ការឆក់ប្លន់តាមដែនសមុទ្រ និងការឆ្លងដែន ចូលប្រទេស ឬចូលមកនេសាទដោយខុសច្បាប់ជាដើម។  ម្យ៉ាងទៀត  ដើម្បីបង្កភាពងាយស្រួលក្នុងការសហការណ៍គ្នា  ជួយសង្គ្រោះ  ប្រជានេសាទ  ឬទូក នេសាទ ពេលកើតមានឧបទវហេតុផ្សេងៗ ដែលតែងតែកើតឡើង។ 

 ទីស្នាក់ការណ៍នេះ មិនត្រឹមតែសម្រាប់រក្សាសន្តិសុខលើផ្ទៃទឹកទេ នេះក៏ដើម្បីរក្សាសន្តិសុខលើផ្ទៃគោក  កោះទាំង១២  និងថ្មប៉ប្រះទឹក១  ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ  ហើយប៉ុស្តិ៍នេះជាខ្សែត្រៀមជួរមុខ ក្នុងការថែរក្សាអធិបតេយ្យភាពទឹកដីប្រវត្តិសាស្រ្តយើងផងដែរ៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner