ពិភពលោករាល់ថ្ងៃនេះគឺកំពុងបំផ្លាញដោយសារប្រទេសធំៗ ឯចំណែកប្រទេសតូចៗគ្មានសិទ្ធិក្នុងការទាញយកផលប្រយោជន៍ពីភពផែនដីឡើយ
អត្ថបទដោយ៖
AMS OneMinute
ការបំពុលបរិស្ថានក្នុងពិភពលោកគឺចេញពីប្រទេសធំៗ ដែលជឿនលឿនខាងឧស្សាហកម្ម តែគ្មានព័ត៌មានណាចុះផ្សាយអំពីផលប៉ះពាល់ឡើយ។ សំរាប់ប្រទេសកំពុងអភិវឌ្ឍន៍តូចៗនៅតំបន់អាស៊ី សូម្បីគម្រោងវារីអគ្គីសនីឆ្លងកាត់ទន្លេមួយ ក៏ត្រូវពួកលោកខាងលិច និងពួកជ្រុលនិយមក្នុងស្រុកមួយចំនួនលើកយកមកវែកញ៉ែក រិះគន់បែកផ្សែងអំពីផលប៉ះពាល់តិចតួចបើធៀបនឹងប្រយោជន៍រួម។
អ្នកខ្លះតែងរិះគន់ភាពអវិជ្ជមាននៃវារីអគ្គីសនីកម្ពុជាថាប៉ះពាល់ដល់បរិស្ថាន។ តែនៅពេលភ្លើងប្រើប្រាស់មិនគ្រប់គ្រាន់ អង្គុយរអ៊ូ។ ដោយឡែក ផលប្រយោជន៍នៃគម្រោងដែលមានតម្លៃដ៏ធំធេងសំរាប់សេដ្ឋកិច្ចជាតិក៏មិនខ្ចីលើកយកមកនិយាយ។
ពិភពលោករាល់ថ្ងៃនេះគឺកំពុងបំផ្លាញដោយសារប្រទេសធំៗ ឯចំណែកប្រទេសតូចៗគ្មានសិទ្ធិក្នុងការទាញយកផលប្រយោជន៍ពីភពផែនដីឡើយ។ ប្រទេសធំៗបំពុលពិភពលោក កើបលុយរួចហើយមកវាយតម្លៃប្រទេសតូចៗដែលជាជនរងគ្រោះទទួលផលប៉ះពាល់នៃទង្វើរបស់ពួកគេ។
ប្រភព៖ Re-Idea