ទីក្រុងនីមួយៗមានបញ្ហារៀងៗខ្លួន! តែទីក្រុងទាំងអស់សុទ្ធតែឈឺក្បាលដោយសារកណ្តុរ!
រាជធានីឡុងដ៍ដ៏ល្បាញល្បីនៃចក្រភពអង់គ្លេសបានក្លាយជាកន្លែងសំរាប់សត្វកណ្តុរកើតកូនកើតចៅអំឡុងនៃការបិទទីក្រុង (lockdown)។
ពេលដែលអាហារដ្ឋានជាច្រើនត្រូវបានបិទ សត្វកណ្តុរត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅកាន់តំបន់នានាដើម្បីរកអាហារ ជាពិសេសផ្ទះប្រជាជន។ អគារ និងផ្លូវស្ងាត់ ជាឱកាសរបស់កណ្តុរក្នុងការបន្តពូជ និងបង្កើតកូនចៅក្នុងសំបុករបស់វា។
របាយការណ៍នៃសមាគមត្រួតពិនិត្យសត្វល្អិតចង្រៃអង់គ្លេស (BPCA) ថាចំនួនកណ្តុរកើនឡើង ៥១ភាគរយក្នុងរយៈពេល៣ខែនៅដើមឆ្នាំ ២០២០ ហើយកើនឡើង ៧៨ភាគរយនៅក្នុងចុងឆ្នាំ ២០២០ ក្នុងអំឡុងនៃការបិទក្រុង។
សត្វកណ្តុរតែមួយគូអាចបង្កើតកូនបានប្រហែល ១.២៥០ក្បាលក្នុងមួយឆ្នាំ។ ដោយឡែក ទំហំរបស់ពួកគេក៏កើនឡើងដែរ ដែលត្រូវការត្រូវការអន្ទាក់ធំជាងមុន និងថ្នាំពុលខ្លាំងមួយកម្រិតទៀតដើម្បីសម្លាប់ពួកវា។
នៅអង់គ្លេស ម្ចាស់ផ្ទះនីមួយៗត្រូវម្ចាស់ការកម្ចាត់កណ្តុរដោយខ្លួនឯង!
ប្រភព៖ CNN