នៅខេត្តព្រះសីហនុ មានជនបរទេសចំនួន៨នាក់មានវិជ្ជមានកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថានៅក្នុងខេត្តព្រះសីហនុមានជនបរទេសចំនួន៨នាក់មានវិជ្ជមានកូវីដ១៩ និងបានយកសំណាកអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តចំនួន១៥៦២នាក់ក្នុងនោះស្រីចំនួន៥០៣នាក់។ រហុតមកទល់ថ្ងៃព្រហស្បតិ៍នេហដែរ រដ្ឋបាលខេត្តបានបិទទីតាំងចំនួន៦កន្លែង រួមមានសណ្ឋាគារ និងអគារស្នាក់នៅហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមាញឹកក្នុងការស្វែងសំណាកសង្ស័យកាន់តែច្រើនឡើងៗ។

ជាមួយគ្នានេះរដ្ឋបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានតឹងរ៉ឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner