​សហរដ្ឋអាមេរិក​បើក​ការវាយប្រហារ​លើ​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ទឹកដី​ប្រទេស​ស៊ី​រី

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បញ្ជា​យោធា​ប្រទេស​ខ្លួន​ ​បើក​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​ទៅលើ​មូលដ្ឋាន​ជាច្រើន​កន្លែង​របស់​ក្រុមសកម្ម​ប្រយុទ្ធ​ដែល​មន្ទីរ​បញ្ចកោណ​និយាយ​ថា​ ​ជា​ក្រុម​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​ខណៈ​ប្រតិបត្តិការ​នេះ​គឺជា​ការ​ឆ្លើយតបនឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្តែ​ត​លើ​យោធា​អាមេរិក​នៅ​អ៊ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកុម្ភៈ​កន្លងទៅ​ ​។​

អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ​ ​លោក​ ​ចន​ ឃើ​ប៊ី​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​ថា​ ​ដោយមាន​បទបញ្ជា​ពី​លោក​ប្រធានាធិបតី​ ចូ ​បៃ​ដិ​ន​ ​យោធា​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មុននេះ​បន្តិច​ ​បាន​ដឹកនាំ​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើ​មូលដ្ឋាន​ ​និង​ហេ​ដ្ឋ​រចនា​ស​ម្ព័ន្ធ​ជាច្រើន​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​គាំទ្រ​ដោយ​អ៊ី​រ៉​ង់ ​នៅ​ឯ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បន្ត​ធ្វើសកម្មភាព​នានា​ ​ដើម្បី​ការពារ​យោធា​អាមេរិក​ ​និង​ក្រុម​កម្លាំង​ចម្រុះ​អន្តរជាតិ​ ​។​

គិត​មកទល់​ពេលនេះ​ ​មិនទាន់​មានការ​បញ្ជាក់​ណាមួយ​អំពី​ទំហំ​ ​នៃ​ការខូចខាត​ ​ឬ​អ្នក​ស្លាប់​ ​និង​របួស​នៅឡើយ​ទេ​ ​ហើយ​គេ​ក៏​មិនទាន់​ដឹង​ដែរ​ ​ថា​តើ​ការ​ការវាយប្រហារ​នេះ​ ​អាច​នឹង​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក​ ​និង​អ៊ី​រ៉​ង់​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ពិចារណា​ ​ក្នុង​ការ​ត្រលប់​ចូល​ទៅកាន់​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់​ឆ្នាំ​២​០​១​៥​ ​ឡើងវិញ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner