ក្រុម Manchester City បានយកឈ្នះ Wolverhampton Wanderers ៤-១កាលពីយប់មិញ នៅលីគកំពូលអង់គ្លេស

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមមេឃខៀវ Manchester City បានយកឈ្នះ Wolverhampton Wanderers ដោយលទ្ធផល ៤-១ ទទួលបាន៣ពិន្ទុបន្ថែម បន្តឈកំពូលតារាលីគកំពូលអង់គ្លេស នារាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ ចាប់ផ្តើមការប្រកួតនៅវគ្គទី១ កីឡាករ Leander Dendoncker បានរកគ្រាប់បាល់ដំបូងអោយ Man City ត្រឹមនាទី១៥ ។ឈានចូលវគ្គទី២ នៅនាទី៦១ កីឡាករ Conor Coady រកបាន១គ្រាប់ជួយ ក្រុមចចក តាមបានស្មើ១ទល់​នឹង១ ប៉ុន្តែក្នុងនាទី៨០ កីឡាករ Gabriel Jesus រកបាន១គ្រាប់ទៀត ជួយមេឃខៀវបើកការនាំមុខជាថ្មី លុះឈានដល់នាទី៩០ Riyad Mahrez និង Gabriel Jesus បន្ថែមម្នាក់១គ្រាប់ទៀត ។ ចប់ការប្រកួតពេញម៉ោង៩០នាទី ក្រុមមេឃខៀវ Manchester City បានយកឈ្នះ Wolverhampton Wanderers ដោយលទ្ធផល ៤-១ ។

ក្រោយចប់ការប្រកួតលោក Guardiola បានប្រាប់ BBC Sport ថា “នៅក្នុងរដូវរងានៅក្នុងប្រទេសអង់គ្លេស វាជាឋាននរក ហើយនៅក្នុងពេលនោះយើងបានធ្វើអ្វីដែលមិនគួរឱ្យជឿ” ។ “ វាអស្ចារ្យជាងអ្វីដែលគួរអោយកត់សំគាល់។ ដើម្បីឈ្នះ Premier League យើងត្រូវការពិន្ទុទាំងនោះ។

សូមបញ្ជាក់ថា ក្រុមកំពូលតារាង នឹងត្រូវប្រឈមមុខជាមួយក្រុមលេខ ២ Manchester United នៅថ្ងៃអាទិត្យសប្តាហ៍នេះ ជាមួយនឹងឱកាសដើម្បីឈានមួយជំហានទៀត ក្នុងការដណ្តើមជើងឯក Premier League រដូវកាល២០២០-២០២១ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner