សេះបង្កង Juventus យកឈ្នះ Spezia ៣-០ កាលពីយប់មិញនៅ Serie A រដូវកាល ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមសេះបង្កង Juventus ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះ Spezia ដោយលទ្ធផល ៣-០ នៃក្របខណ្ឌ Serie A នៃរដូវកាលនេះ កាលពីយប់មិញ នៅកីឡដ្ឋាន Allianz Stadium ។ គ្រាប់បាល់ទាំង៣ គ្រាប់របស់សេះបង្កង ធ្វើសម្រេចនៅតង់ទី ២ ដោយកីឡា Alvaro Morata នៅនាទី៦២ Federico Chiesa នៅនាទី៧១ និងគ្រាប់ចុងក្រោយទាត់បញ្ជូលទីដោយ Cristiano Ronaldo នៅនាទី៨៩ ។ ជ័យជម្នះនេះបានធ្វើឱ្យក្រុម Juventus ស្ថិតនៅលេខ ៣នៅក្រោមក្រុមលេខ ២ AC Milan ។

សូមបញ្ជាក់ថា បន្ទាប់ពីប្រកួតនេះ ក្រុមសេះបង្កង Juventus នឹងត្រូវជួប FC Porto នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៃពានរង្វាន់ Champions League នៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner