សម្ភារៈសម្រាប់ប្រើប្រាស់ការពារមេរោគកូវីដ១៩ ត្រូវបានសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិន នៅខេត្តព្រះសីហនុ ផ្តល់ជូនរដ្ឋបាល​ខេត្តព្រះសីហនុ

អត្ថបទដោយ៖
ជា សេឌី

សមាគមសភាពាណិជ្ជកម្មកម្ពុជា ចិន នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានផ្តល់     នូវសម្ភារៈសម្រាប់ប្រើប្រាស់ការពារមេរោគកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅខេត្តព្រះសីហនុ។  អំណោយទាំងនោះមានដូចជា របាំងមុខស្រោមដៃ អាល់កុល ទឹកលាងដៃជាដើម។

លោកស្រី ហៀក ហ៊ីមុល្លី  អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះ​សមាគម​សភាពាណិជ្ជកម្មកម្ពុជា- ចិន នៅខេត្តព្រះសីហនុ  ដែលបានចូលរួម​ឧបត្ថម្ភសម្ភារ:​មួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីយកមកប្រើប្រាស់បំរើឱ្យការងារការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner