ពលករក្រៅខេត្តដែលត្រឡប់ពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានា នៅក្នុងស្រុកទាំង៣ នៃខេត្តបាត់ដំបង ត្រូវបានបញ្ជូនទៅកាន់បណ្តាខេត្តរាជធានីរាងៗខ្លួនវិញ

អត្ថបទដោយ៖
ធី ដា

ពលករក្រៅខេត្តត្រឡប់ពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានា នៅក្នុងស្រុកទាំង៣ នៃខេត្តបាត់ដំបង ចំនួន១.១៦២នាក់ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនទៅកាន់បណ្តាខេត្តរាជធានីទាំង១៤ របស់ខ្លួន សរុបចំនួន៧៦២នាក់ ហើយគិតត្រឹមថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នេះ ក្រុមរថយន្តដឹកជញ្ជូន នៃ កងពលតូចដឹកជញ្ជូន លេខ៩៩និងរថយន្តរបស់ខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺ បានធ្វើការដឹកជញ្ជូនពលករបណ្តាខេត្តផ្សេងៗដែលវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ព្រំដែននៃភូមិសាស្ត្ររបស់ខេត្តបាត់ដំបងកន្លងមក ត្រូវបា
នប្រើប្រាស់រថយន្ត ក្នុងការដឹកជញ្ជូន សរុបចំនួន ៣២គ្រឿង។ក្នុងនោះស្រុកកំរៀងចំនួន១៧គ្រឿងដឹកពលករចំនួន៤០០នាក់(ស្រី១៧០នាក់),ស្រុកភ្នំព្រឹក ចំនួន៩គ្រឿង ដឹកពលករចំនួន២១៨នាក់ (ស្រី៨៩នាក់) និង ស្រុកសំពៅលូន ៦គ្រឿង ដឹកពលករចំនួន ៩៥នាក់ (ស្រី ៤២នាក់) ដើម្បីឆ្ពោះ
ទៅកាន់បណ្តាខេត្តគោលដៅចំនួន១៤ខេត្ត។ ក្នុងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ឆ្នាំង, កណ្តាល, កំពង់ស្ពី, សៀមរាប,កំពង់ធំ,កំពង់ចាម, ព្រៃវែង, ត្បូងឃ្មុំ, ក្រចេះ, ខេត្តតាកែវ,ខេ
ត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿមប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងជា អ្នកនាំពាក្យនៃរដ្ឋបាលខេត្ត ដែលបានឲ្យដឹងនៅរសៀលថ្ងៃទី០៨មីនានេះ។ ឯកឧត្តមបានថ្លែងឲ្យដឹងទៀតថា៖ ការដឹកជញ្ជូនពលករក្រៅខេត្ត ចេញទៅកាន់ខេត្តស្រុកកំណើត របស់បងប្អូនពលករទាំងនោះបានធ្វើឡើងចាប់តាំងពីល្ងាចថ្ងៃទី០៧ខែមីនាមកម៉្លេះ បើគិតពីចំនួនពលករដែលបានដឹកជញ្ជូនចេញពីមណ្ឌលចត្តាឡីស័កទាំង៧កន្លែងក្នុងខេត្តបា
ត់ដំបង គិតជាសរុបមានចំនួន៧៦២នាក់ហើយ។

ក្នុងចំណោមរថយន្ត៣២គ្រឿង របស់ កងពលដឹកជញ្ជូនលេខ៩៩ដែលត្រូវដឹកពលករចេញទៅកាន់បណ្តាខេត្តទាំង១៤ខាងលើ ក្នុងនោះ៖មានរថយន្តខេត្តកំពង់ស្ពឺ ១គ្រឿងនិងខេត្តពោធិ៍សាត់ ២គ្រឿងបានមកទទួលយកពលកររបស់ខ្លួនផ្ទាល់នៅតាមមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន និងនៅតាមមណ្ឌលចត្តាឡីស័កទាំង៥ក្នុងស្រុកកំរៀង ។ដោយឡែកកាលពីល្ងាចថ្ងៃទី៧ខែមីនា ក៏បានដឹកជញ្ជូនបងប្អូនពលករខេត្តបន្ទាយមានជ័យ ចំនួន០២ រថយន្ត ដឹកពលករសរុបចំនួន ៤៩នាក់ផងដែរ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តក៏បានឲ្យដឹងបន្ថែមទៀតថា៖នៅថ្ងៃនេះផងដែរ បងប្អូនដែលជាពលករមានស្រុកកំណើត និងរស់នៅ ក្នុងខេត្តបាត់ដំបង អាជ្ញាធរខេត្តបានទៅទទួលបងប្អូនពលករដែលបានឆ្លងដែនចូលតាមខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនបងប្អូនទាំងនោះឲ្យទៅកាន់មណ្ឌលចត្តាឡីស័កវិទ្យាល័យកំរៀង និង កាស៊ីណូឃីង សរុបចំនួន ៦៨៧នាក់ (ស្រី ៣៥៦នាក់) ។មកពីខេត្តប៉ៃលិន ចំនួន៨១នាក់ បានបញ្ជូនទៅ
កាន់មណ្ឌលចត្តាឡីស័ក នៅអនុទ្យាល័យបឹងរាំងក្នុងស្រុកកំរៀងនិងមកពីខេត្តឧត្តរមានជ័យ ចំនួន៨២នាក់ ត្រូវបានអាជ្ញាធរខេត្តបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក នៅក្នុងក្រុងបាត់ដំបង និងនៅក្នុងស្រុកបវេល។

សូមបញ្ជាក់ថា៖ គិតមកដល់ពេលនេះ ចំនួនពលករដែលរស់នៅខេត្តបាត់ដំបង មានចំនួនសរុប ៨៥០នាក់។ ហើយក្នុងនោះដែរ អាជ្ញាធរ នៃរដ្ឋបាលខេត្តបាត់ដំបង ក៏គ្រោងនិងដឹកជញ្ជូនបងប្អូនទាំងនោះឲ្យទៅកាន់ ស្រុក-ក្រុងគោលដៅ នៅក្នុងខេត្ត ដើម្បីឲ្យបងប្អូនពលករទាំងអស់នោះ គេបានបន្តធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានា ក្នុងក្រុង-ស្រុកគោលដៅរបស់ខ្លួន ដែលត្រូវបានរៀបចំនិងត្រៀមទទួលបងប្អូនទាំងនោះ រួចរាល់ហើយដែរ។

ឯកឧត្តមអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបងក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា៖ ចំនួនពលករក្រៅខេត្ត ដែលនៅសល់ និងកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័កតាមមណ្ឌលទាំង៧ ក្នុងខេត្តបាត់ដំបង គឺនៅ
សល់ ចំនួនសរុប ៤០០នាក់ទៀត។ ដោយឡែកក្នុងនេះផងដែរ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថាពាក់ព័ន្ធក្រុមការងារចុះចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់សាធារណរដ្ឋប្រជាមានិតចិន ការពារជម្ងឺកូវីដ-19 ដែលអនុញ្ញាតដោយក្រសួងសុខាភិបាល គិតតាំងពីថ្ងៃចាប់ផ្តើមមកដល់ល្ងាចថ្ងៃដដែលនេះគឺមានចំនួនសរុប ២.២៣១នាក់ ទាំងអ្នកត្រូវចាក់លើកទី១និងលើកទី២ដែលទទួលបាននូវវ៉ាក់សាំ
ង ខាងលើនេះ ក្នុងចំណោមវ៉ាក់សាំងស៊ីណូហ្វាម ចំនួន ៩.៦០០ដូស ដែលក្រសួងសុខាភិបាលបានផ្តល់ការបែងចែកមកឲ្យខេត្តបាត់ដំបងកន្លងមកនេះ៕ អ៊ុក សំអាន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner