ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កនៅតាមបណ្តាស្រុកនិងក្រុងបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

   ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលនៅតាមមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរខេត្តបានកំណត់ធ្វើការរៀបចំដើម្បីទទួលបងប្អូនពលករដែលបានវិលត្រឡប់ពីប្រទេសថៃ វិលមកស្រុកកំណើតភូមិឋានខ្លួនវិញជាបន្តបន្ទាប់ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែខិតចូលមកដល់ខាងមុខឆាប់ៗនេះ។នៅតាមបណ្តាស្រុកនានាក្នុងខេត្ត និងដើម្បីដាក់ចេញនូវវិធានការមួយចំនួន ដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលមានភារកិច្ចក្នុងការគ្រប់គ្រងនៅតាមមណ្ឌលចត្តាឡីស័កដែលរៀបចំដើម្បីទទួលបងប្អូន ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ទៅតាមវិធានសុខាបាលនិងក្រុមគ្រូពេទ្យដែលទទួលនូវភារកិច្ចប្រចាំការតាមមណ្ឌលនីមួយៗរបស់ស្រុកក្រុងទាំងនោះក្នុងការចុះពិនិត្យនេះ ក៏មានវត្តមានអមដំណើរពីឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងវត្តមានក្រុមគ្រូពេទ្យមួយចំនួនផងដែរ។

        ក្នុងការចុះពិនិត្យមើលទីតាំងទាំងនោះ ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ និងកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កត្រូវអនុវត្តនូវវិធានសុខាភិបាល និងក្នុងការពង្រឹងការការពារឲ្យបានម៉ត់ចត់ម៉ឺងម៉ាត់ អំពីការរត់គេចវេសមិនធ្វើចត្តាឡីស័ក ការរៀបចំទីតាំងឲ្យបានល្អ មានអនាម័យនិងបរិស្ថានល្អ គួររៀបចំទីតាំងធ្លាលំហ ដើម្បីឲ្យបងប្អូនបានចេញមកអង្គុយលេងខាងមុខអគារឬបន្ទប់ ដែលពួកគាត់ស្នាក់នៅ ក្នុងអំឡុងពេល នៃ ការធ្វើចត្តាឡីស័ករបស់ពួកគាត់ នៅទីនេះ ជាដើម។

       ឯកឧត្តមក៏បានជម្រុញឲ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចនៅក្នុងមណ្ឌលនីមួយៗ ត្រូវអប់រំដល់បងប្អូននៅទីនេះឲ្យចូលរួមសហការជាមួយអាជ្ញាធរនៅទីនេះ កុំគេចវេសពីការធ្វើចត្តាឡីស័ក ដែលអាចទទួលការផាកពិន័យពី១លានដល់៥លានរៀលក្នុងករណីធ្ងន់ធ្ងរអាចទទួលទោសទណ្ឌទៀតផង។ហើយអ្វីដែលបងប្អូនរត់គេចវេស ពីការធ្វើចត្តាឡីស័ក វាអាចបង្កគ្រោះថ្នាក់ដល់សង្គម វាអាចធ្វើឲ្យមានការឆ្លងរីករាលដល់សហគមន៍ទាំងមូលទៀតផង ដែលប្រការទាំងនេះតម្រូវឲ្យបងប្អូនត្រូវខិតខំអត់ធ្មត់ក្នុងការធ្វើចត្តាឡីស័កនៅទីនេះនិងត្រូវតែអនុវត្តនូវវិធានសុខាភិបាល និងពីការណែនាំរបស់ក្រុមគ្រូពេទ្យនៅទីនេះក្នុងការយកវត្ថុសំណាកផ្សេងៗ នៅពេលដែលបងប្អូនធ្វើតេស្តសំណាក លើកទី១ និងលើកទី២ ទទួលលទ្ធផលអវិជ្ជមាន បងប្អូននិងទទួលបាននូវការអនុញ្ញាតចាកចេញពីមណ្ឌលចត្តាឡីស័កដោយសុវត្ថិភាព ដោយមានភ្ជាប់នូវលិខិតបញ្ជាក់ពីអាជ្ញាធរស្រុកនៅទីនេះផ្ទាល់ទៀតផង ដើម្បីវិលទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយគ្មានការព្រួយបារម្ភពីក្រុមគ្រួសារនិងពីសហគមន៍របស់ខ្លួនរស់នៅ។

       ក្នុងការចុះត្រួតពិនិត្យនិងស្តាប់នូវសំណូមពររបស់អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអសយនៅទីនោះ ក្នុងនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំ និង ជម្រុញឲ្យអាជ្ញាធរស្រុក ត្រូវពិនិត្យនូវទីតាំងមួយចំនួនបន្ថែមទៀតតាមបណ្តាស្រុកនីមួយៗរបស់ខ្លួន និងនៅតាមបណ្តាឃុំក្នុងស្រុករបស់ខ្លួន និងជាពិសេសទៀតនោះអាជ្ញាធរគួរពិនិត្យទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលទំនេរនិងមានវិសាលភាពទូលាយក៏គួរខ្ចីទីតាំងទាំងនោះរៀបចំដាក់បងប្អូនពលករបានធ្វើចត្តាឡីស័ក ផងដែរ។ ឯកឧត្តអភិបាលខេត្ត ក៏បានឲ្យអាជ្ញាធរស្រុករាយការណ៍ពីចំនួនពលករដែលបានចូលមកស្នាក់នៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុករបស់ខ្លួនដើម្បីទៅបើកយកសម្ភារៈ ស្បៀង រួមនិងឃីត អំណោយមួយចំនួន ពីរដ្ឋបាលខេត្តបាត់ដំបង ដើម្បីឧបត្ថម្ភដល់បងប្អូនដែលចូលមកសម្រាកនៅទីនេះ។

               សូមបញ្ជាក់ផងដែរថា៖តាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងនៅវេលារសៀលថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ នេះថា៖ចំនួនពលករក្រៅខេត្ត សរុប ចំនួន១.១៦២ នាក់ហើយ ក្នុងនោះបានដឹកចេញទៅកាន់បណ្តាខេត្តគោលដៅរាងៗខ្លួន ចំនួន ១៥ ខេត្ត-រាជធានី។គិតចាប់តាំងពីថ្ងៃ ០៧ រហូតដល់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២១ គឺ៖មានចំនួនសរុប១.០០៦នាក់ហើយ។ ដោយឡែកសល់នៅក្នុងមណ្ឌលចត្តាឡីស័ក មានចំនួនសរុប ១៥៦នាក់ទៀត។ សូមបញ្ជាក់ថា៖ក្នុងនៅថ្ងៃទី១០ ខែមីនានេះ ពលករដែលបានដឹកចេញតាមរដ្ឋយន្តកងដឹកជញ្ជូនកងពល៩៩ នៃកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅកាន់ខេត្តរាងៗខ្លួន ចំនួន៩ខេត្តនោះ រួមមាន៖ ខេត្តកំពត, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, ព្រះវិហារ, បន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប និង ខេត្តកំពង់ធំ សរុបចំនួន ១៧៨ នាក់។ ដោយឡែក បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០៩ខែមីនាឆ្នាំ២០២១នេះ ចំនួនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលទាំង៧ ស្ថិតក្នុងស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន របស់ខេត្តបាត់ដំបង គឺ៖ មានចំនួនសរុប ប្រមាណជិត ២.០០០នាក់៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner