នាយករដ្ឋមន្ត្រីថៃបានរងការរិះគន់ពីក្រុមបណ្តាញសារព័ត៌មានដោយសារតែលោកប្រើវិធីបាញ់ទឹកអនាម័យដាក់លើអ្នកយកព័ត៌មានក្នុងការបញ្ចៀសការឆ្លើយនឹងសំណួរ
យោងតាមប្រភពប៊ីប៊ីស៊ីថ្ងៃនេះនៅក្នុងសន្និសីទកាសែតមួយដែលមានការដាក់សំណួរចង់ដឹងអំពីការរុះរើគណរដ្ឋមន្ត្រីថៃលោកបានឆ្លើយថាវាមិនមែនជារឿងដែលនាយករដ្ឋមន្ត្រីត្រូវដឹងមុនគេនោះទេ។ហើយចួរកុំសួរសំណួរនេះទៀត។ក្រោយពីមានសំណួររបស់អ្នកកាសែតរឿងរុះរើគណរដ្ឋមន្ត្រីថៃនោះមកលោកប្រាយុទ្ធចាន់អូរចាបានយកទឹកអនាម័យដើរបាញ់ទៅលើអ្នកសារព័ត៌មានទាំងឡាយនោះ។
ក្រុមបណ្តាញសារព័ត៌មានបានរិះគន់ថាអតីតឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចារដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ២០១៤ក្រោយរដ្ឋប្រហារយោធានោះមកមានប្រវត្តិបង្កនូវការមិនឲ្យពេញចិត្តក្នុងពេលដែលធ្វើសន្និសីទកាសែតម្តងៗ។
សេចក្តីរាយការណ៍ប៊ីប៊ីស៊ីបានបង្ហាញថាលោកប្រាយុទ្ធចាន់អូរចាធ្លាប់ត្រូវបានគេថតរូបប៉ះក្បាលអ្នកសារព័ត៌មាននិងបានទាញស្លឹកត្រចៀករបស់អ្នកសារព័ត៌មាន, និងមានម្តងនោះទៀតលោកបានឲ្យគេយករូបសិប្បនិម្មិតរបស់លោកធ្វើពីក្រដាសដើម្បីឲ្យអ្នកសារព័ត៌មានសួរដើម្បីបញ្ចៀសការឆ្លើយតបនឹងសំណួររបស់ក្រុមសារព័ត៌មានថែមទៀត៕