សម្តេចតេជោ ស្នើឱ្យបញ្ចេញគ្រូពេទ្យយោធា និងរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀតធ្វើជាមណ្ឌលចត្តាឡីស័ក ដើម្បីជួយប្រយុទ្ធទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

នៅក្នុងសារសំលេង ដែលប្រព័ន្ធផ្សព្វផ្សាយទើបទទួលបាននៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជៅ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបានស្នើឱ្យក្រសួងការពារជាតិបញ្ចេញក្រុមគ្រូពេទ្យទាហានដើម្បីជួយក្រុមគ្រូពេទ្យស៊ីវិល ក្នុងការពិនិត្យព្យាបាលជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវបញ្ចេញក្រុមគ្រូពេទ្យ យោធាចំនួន៣០ក្រុមដែលស្មើនឹង៣០០នាក់ ដែលបានត្រៀមទុក ដើម្បីជួយក្រុមគ្រូពេទ្យស៊ីវិលក្នុងបេសកកម្មជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋកំពុងអ្នកឆ្លងកូវីដ១៩នៅកម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យយោធា ដែលមានបេសសកម្មដូចក្រុមគ្រូពេទ្យស៊ីវិលផងដែរ ដើម្បីប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ចំពោះការប្រយុទ្ធទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យស្វែងរកទីតាំងសណ្ឋាគារ២ដទៃទៀតក្នុងរាជធានីភ្នំពេញ ត្រូវបានយកមកធ្វើជាមណ្ឌលចត្តាឡីស័ក ក្រោយមានការឆ្លងជំងឺកូវីដ១៩ច្រើនគំហុក បានកើតឡើងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

កាលពីសប្តាហ៍នេះ សណ្ឋាគារ The Great Duke Inter Continental ដែលមានចំនួន៥០០បន្ទប់ ត្រូវបានរៀបចំធ្វើជាកន្លែងចត្តាឡីស័កថ្មី។ សណ្ឋាគារ២ថ្មីដែលសម្តេច បានកំណត់យកជាទីតាំងធ្វើមណ្ឌលចត្តាឡីស័កថ្មីថែមទៀត នៅមិនទាន់បញ្ជាក់ឈ្មោះនៅឡើយទេ ប៉ុន្តែសម្តេចបានបញ្ជាក់ថា អាចមានចំនួន២០០បន្ទប់ឬច្រើនជាងនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner