រដ្ឋបាលខេត្តស្វាយរៀង ផ្អាកកម្មវិធីមង្គលការ កម្មវិធីជប់លៀង កម្មវិធីបុណ្យទាន និងកម្មវិធីជួបជុំផ្សេងៗជាបណ្ដោះអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានណែនាំដល់លោកអភិបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការផ្អាកជាបណ្ដោះអាសន្ននៅកម្មវិធីមង្គលការ កម្មវិធីជប់លៀង កម្មវិធីបុណ្យទាន និងកម្មវិធីជួបជុំផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើន នៅតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្ន និងត្រូវផ្សព្វផ្សាយខ្លឹមសារអប់រំសំខាន់ៗពាក់ព័ន្ធនឹងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ ឱ្យមានការបង្កើនការប្រុងប្រយ័ត្ន និងះនុវត្តឱ្យបានម៉ាំងម៉ាតនូវវិធានការ «៣ការពារ ៣កុំ និង២ចូលរួម»ឱ្យបានខ្លាំងក្លាថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner