ក្រសួងបរិស្ថានគាំទ្រស្ថាប័នបីរៀបចំវគ្គបណ្តុះបណ្តាល “ថែបរិស្ថាន បានសន្សំលុយ” ដល់សាធារណជន

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រុមហ៊ុន AMS និងក្រុមហ៊ុនឫទ្ធិពល នឹងរៀបចំវគ្គបណ្តុះបណ្តាលមួ​យ​ស្តីពី “ថែរ​ក្សា​​បរិស្ថាន បានសន្សំលុយ” ដល់សាធារណជន ដោយមានការចូលរួមពីវាគ្មិនជំនាញ និងមានបទពិសោធខ្ពស់លើជំ​នា​ញ​ផ្នែក​ហិរញ្ញវត្ថុនិងបរិ​ស្ថានយូរឆ្នាំ។ វគ្គ​បណ្តុះប​ណ្តាលកំពុងទទួលចុះឈ្មោះ និងកំណត់អ្នកចូលរួមត្រឹម 100នាក់ប៉ុណ្ណោះ។

វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្នុងគោលបំណងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ បំណិនជីវិតរស់នៅមានអនាម័យ សោភ័ណ្ឌភាពល្អ បរិស្ថានល្អ សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង។

វាគ្មិនវគ្គបណ្តុះបណ្តាល រួមមានឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន, លោកស្រី កែន បូព្រាង ប្រធាននាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន, លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឫទ្ធិពល និងជាអ្នកឯកទេសចំណេះដឹងហិរញ្ញវត្ថុ និងអ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពល និងជាគ្រូបណ្តុះបណ្តាលបំណិនជីវិតនិងភាពជាអ្នកដឹកនាំ។

អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពល មានប្រសាសន៍ថា​ វគ្គបណ្តុះបណ្តាលនឹងចែករំលែកពីចំណេះដឹងហិ​រ​ញ្ញ​វត្ថុដល់សាធារណជន ដោយផ្សារភ្ជាប់ចំណេះដឹងហិរញ្ញវត្ថុនិងបរិ​ស្ថា​​​នទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះអ្នកចូលរួមនឹងយល់ពីរបៀបទាញយ​ក​ប្រយោជន៍ពីជីវចម្រុះ ដើម្បីបម្រើដល់ជីវភាព ព្រមទាំងបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍ស្រឡាញ់បរិស្ថាន ស្រឡាញ់សុខភាព បានសន្សំលុយពិតប្រាកដ។ 

អ្នកស្រីបានបញ្ជាក់បន្តថា ចំណេះដឹងហិរញ្ញវត្ថុជាជំនាញចាំបាច់ដែលមនុស្សគ្រប់រូបត្រូវការ ដើម្បីធានាថាបុគ្គលផ្ទាល់ខ្លួន និងក្រុមគ្រួសាររស់នៅដោយសុខដុមរមនា និងមានអនាគតល្អមួយសម្រាប់អ្នកជំនាន់ក្រោយ។​

សូមជម្រាបថា សាធារណជន ជាពិសេសយុវជនអាចចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលនេះ ដោយសេរី តាមរយៈតំណភ្ជាប់ https://forms.gle/PmpaJ1xMhHoyjmBVA ឬចុះឈ្មោះតាមទូរស័ព្ទលេខ 070 637 678,   097 7632 367 ឬមកទាក់ទងផ្ទាល់នៅអគារខេមរានី។ ដោយឡែកកាលបរិច្ឆេទបណ្តុះបណ្តាលនឹងជម្រាបតាមក្រោយ៕ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner