រដ្ឋបាលខេត្តសៀមរាប និងសាខាកាកបាទ ក្រហមខេត្តទទួលបានអំណោយពីសប្បុរសជន

អត្ថបទដោយ៖
ជា សេឌី

អង្ករចំនួន២តោន,មី១២០កេស និងម៉ាស់៦ពាន់ម៉ាស់  ដែលជាអំណោយរបស់លោកស្រី កែវ សុ​ជា​តា អគ្គនាយិការក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយ ស៊ីន ឯ.ក ដើម្បីរួមចំណែកបម្រើសកម្មភាព បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ត្រូវបានធ្វើការប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងសាខាកាកបាទក្រហមខេត្ត ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី ២៣ មីនា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ។  ក្នុងនោះរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្ត ទទួលបានអង្ករ ១តោន មី ៦០កេស និង ម៉ាស៣ពាន់ម៉ាស់ ក្នុងមួយអង្គភាព ក្នុងគោលគោលដៅរួមចំណែកសកម្មភាពបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ។

ឯកឧត្តម ពិន ប្រាកដ បានបញ្ជាក់ថា ជាបន្តបន្ទាប់កន្លងមកសប្បុរសជនតែងតែបាននាំមក នូវជាថវិកា សម្ភារៈ  ក្នុងស្មារតីមនុស្សសធម៌ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ដែលបច្ចុប្បន្ននេះ ជម្ងឺឆ្លងនេះបាននិងកំពុងយាយីក្នុងពិភពលោកមិនទាន់បានធូរស្បើយនៅឡើយ ។ ដោយឡែកសម្រាប់កម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស បាននឹងកំពុងយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីត១៩នេះ ដែលនឹងកំពុងឆ្លងក្នុងសហគមន៍នៃបណ្ដាខេត្ត រាជធានីមួយចំនួនផងដែរ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តមពិន ប្រាកដ ក៏បានថ្លែងអំណរគុណចំពោះលោកស្រី កែវ សុជាតា អគ្គនាយិការក្រុមហ៊ុន ហ្គ្រីន អង្គរ អ៊ិនធើ អ៊ែតវើថាយ ស៊ីន ឯ.ក ដែលបានប្រគល់ជូន អង្ករ មី ម៉ាស់ ដែលជាតម្រូវការចាំបាច់ ដល់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលពិភពលោកក៏ដូចជានៅកម្ពុជាយើងបាននឹងកំពុងមានក្ដីព្រួយបារម្ភនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះអំណោយទាំងអស់នេះ ឯកឧត្តមនឹងចាត់បញ្ជូនឲ្យដល់អង្គភាពស្ថាប័នមូលដ្ឋានគោលដៅសំខាន់ៗ បានប្រើប្រាស់ក្នុងសកម្មភាពបង្ការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ដែលរដ្ឋបាលខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីរួមគ្នាបង្ការទប់ស្កាត់ មិនឲ្យមានការឆ្លងចូលដល់ក្នុងសហគមន៍ខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យគោរពនិង ប្រតិបត្តិឲ្យបានជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ ៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner