មនុស្ស១១នាក់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញអ្នកពាក់ពន្ធគ្រួសារមានវិជ្ជមានកូវិដ១៩
អាជ្ញាធខេត្តកំពង់ឆ្នាំងបានចេញសេចក្តីសម្រេចស្តីពីការបិទការចេញ.ចូល.ជាបណ្តោះអាសន្ននៅក្នុងទីប្រជុំជនផ្សារពង្រស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ .១៩ បន្ទាប់ពីបានរងឃើញអ្នកមានវិជ្ជមានកូវិដ.១៩នៅថ្ងៃទី២៣មីនា២០២១។ ការបិទទីតាំងផ្សារធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១រហូតដល់មានសេចក្តីសម្រចជាថ្មី ។
បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ថាអ្នកពាក់ព័ន្ធគ្រួសារមានវិជ្ជមានជាមួយឈ្មោះ ជាសុគា អសយុ៤៦ឆ្នាំនិងស្ត្រីឈ្មោះប៊ុនសោភណ្ឌ័រត្នអាយុ៣៤ឆ្នាំមានទីលំនៅផ្ទះលេខ ៩១ អេហ្វផ្លូវ ២០៨ បុរីវិមានភ្នំពេញ នៅក្នុងភូមិច្រាំងចំរេះសង្កាត់ច្រាំងចំរេះខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មានចំនួន១១នាក់ ភាគច្រើននៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាកាលពីព្រឹកថ្ងៃទី 21 ខែមីនា 2020 មួយនេះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានយកសំណាក់ពលរដ្ឋទាំងពីរនាក់ប្ដីប្រពន្ធដែលធ្វើដំណើរមកពីទីក្រុងភ្នំពេញដើម្បីធ្វើតេស្តរកមេរោគកូវីត19 ជាលទ្ធផលបានបង្ហាញឲ្យឃើញថានៅព្រឹកថ្ងៃទី 23 ខែមីនា 2021 នេះពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធមានវិជ្ជមានកូវីដ19 ៕ ដោយសុក្ខារិន