សមាគមសហគ្រិនវ័យក្មេងកម្ពុជា នាំយក អំណោយ ប្រគល់ជូនរដ្ឋបាលខេត្ត សៀមរាប ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

អត្ថបទដោយ៖
ជា សេឌី

សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១  បាននាំអំណោយមនុស្សធម៌ ជាម៉ាស់ អាល់កុល ជែល ម៉ាស៊ីនបាញ់អាល់កុល និងគ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល  ជាពិសេសរដ្ឋបាលខេត្តសៀមរាប ដើម្បីយកទៅផ្តល់ជូនពលរដ្ឋធ្វើចត្តាឡីស័ក និងពលរដ្ឋខ្វះខាត នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងខេត្តសៀមរាប  ក្រោមវត្តមាន ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត នៅសាលាខេត្តសៀមរាប ។

អំណោយដែលប្រគល់នាឱកាសនោះ មាន  មី ៦០កេស , ទឹកសុទ្ធ ២០០យូរ  ម៉ាស៊ីនបាញ់អាល់កុល ១គ្រឿង , ទឹកសម្លាប់មេរោគ ៣០ដប , អាល់កុល ៦០លីត្រ , នំបុ័ង ៧០០ដើម , ម៉ាស់២៥ ប្រអប់ ,   សម្ភារៈជាគ្រឿងបរិភាគជាច្រើនផងដែរ ។

 ឯកឧត្តម ពិន ប្រាកដ បញ្ជាក់ថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ  ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ  ព្រោះបច្ចុប្បន្ននេះជម្ងឺនេះបាន នឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យ ខាងតែបាន នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល  ។

 ឯកឧត្តមបញ្ជាក់ថា  បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងក្រៅពីការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក អាជ្ញាធរ ខេត្តក៏បានធ្វើការរឹតបណ្តឹង នៅតាមបណ្តាច្រកព្រំប្រទល់រវាងខេត្តសៀមរាប និង កំពង់ធំ និង បន្ទាយមានជ័យ  ក្នុងការពិនិត្យតាមដានសុខភាពបឋម របស់ក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជម្ងឺកូវីដ-១៩ មុនចូលមកដល់ក្រុង សៀមរាប ។ 

សូមបញ្ជាក់ថា អំណោយទាំងអស់នេះ ឯកឧត្តមអភិបាលខេត្ត នឹងចាត់បញ្ជូនឲ្យដល់គោលដៅសំ    ខាន់ៗ នៅជួរមុខប្រើប្រាស់តែម្តង៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner