ក្រុមជម្រើសជាតិ បារាំងទទួលបាន៣ពិន្ទុ កាលពីយប់មិញខណៈខ្សែប្រយុទ្ធម្នាក់រងរបួស

អត្ថបទដោយ៖
សារ៉ាន ទីងី

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បានរងរបួស បន្ទាប់ពីជួយក្រុមជម្រើសជាតិបារាំង ទទួលបានពិន្ទុ លើជម្រើសជាតិកាហ្សាក់ស្ថាន វគ្គជម្រុះ World Cup 2021 កាលពីយប់មិញ នៅកីឡដ្ឋាន  Astana Arena ។ គ្រាប់បាល់ដំបូងរបស់ក្រុមបារាំង រកបានដោយ Ousmane Dembele នៅនាទី១៩ ឈានដល់នាទី៤៤ Sergiy Malyi ក៏បន្ថែម១គ្រាប់ទៀតជួយអោយអោយបារាំងនាំមុខ២ទល់០ ។ លុះឈានដល់វគ្គទី២ នៅនាទី៧៥ Kylian Mbappe ក៏មានឱកាសទទួលបានបាល់ពិនិយ១១ម៉ែត្រ ប៉ុន្តែធ្វើមិនបានសម្រេច លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតពេញម៉ោង៩០ នាទីក្រុមជម្រើសជាតិបារាំង បានយកឈ្នះជម្រើសជាតិ កាហ្សាក់ស្ថាន ២:០ ។

គួររំលឹកថា ក្រុមមាន់គកបារាំងបានឆ្លងកាត់២ប្រកួត ដោយប្រកួតដំបូង បានស្មើ អ៊ុយក្រែន ១-១ កាលពីថ្ងៃពុធសប្តាហ៍មុន មាន ៤ ស្ថិតនៅកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល D ។សម្រាប់ប្រកូតបន្ទាប់ និងត្រូវជួប បូស្នៀ និងហឺហ្សេហ្គូវីណា នាថ្ងៃពុធខានស្អែកនេះ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner