រថយន្តដឹកអង្ករមួយគ្រឿងបានគ្រោះថ្នាក់ដោយរអិលធ្លាក់ចុះពីលើភ្នំព្រឹក នៃស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបណ្តាលកិនកម្មករនិងអ្នកបើកបរស្លាប់ចំនួន៤នាក់

   តាមរយៈការបង្ហោះផេកហ្វេសប៊ុក របស់ លោក សុង សុភ័ក្ដ្រ អភិបាល នៃអភិបាលស្រុកភ្នំព្រឹក បានដែលបានចុះទៅពិនិត្យកន្លែងកើតហេតុផ្ទាល់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង និង បង្កដោយរថយន្តដឹកអង្ករបានចុះពីលើភ្នំព្រឹក បណ្តាល អោយក្រឡាប់ បង្កឲ្យជនរងគ្រោះក្នុងហេតុការណ៍កើតឡើងក្នុងឧបទ្ទវហេតុនេះ ស្លាប់មនុស្ស៤នាក់ភ្លាមៗ ដែលស្ថិត នៅឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅ វេលារសៀលម៉ោង១៤,០៥នាទី ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំចំណុចផ្លូវជាតិ លេខ៥៩ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងបង្ករដោយខ្លួនឯង។រីឯរថយន្តដែលបង្កគ្រោះថ្នាក់នេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ត្បូងឃ្មុំ  3A 0409 ក្នុងខណៈពេលដែលរថយន្តនេះដឹកអង្ករចុះពីលើផ្លូវជាតិដែលជាកំណាផ្លូវជំរាលភ្នំព្រឹក បណ្តាលអោយក្រឡាប់ កិនស្លាប់អ្នកបើកបរ និង កម្មករជិៈជាមួយរថយន្ត សរុបចំនួន០៤នាក់។ អត្តសញ្ញាណជនរងគ្រោះស្លាប់ទាំង៤នាក់ ៖

១.ឈ្មោះ សួន សុជា  ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសាំង សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ស្លាប់)។ ២.ឈ្មោះ ឧត្តម អាយុប្រហែល ២៥ឆ្នាំ រស់នៅខេត្តព្រៃវែង (ស្លាប់)។ ៣.ឈ្មោ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ខេត្តកំពង់ស្ពឺ(ស្លាប់)។ ៤.ឈ្មោះ សីហា ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ (ស្លាប់)៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner