សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បន្តគាំទ្រ E – School Cambodia ក្នុងការផ្ដល់ជូនការសិក្សាត្រៀមបាក់ឌុបដល់ សិស្ស ថ្នាក់ទី១ ២ ដោយមិនគិតថ្លៃ និងបញ្ចុះតម្លៃ ដល់ សិស្សគ្រប់កម្រិត!
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន និងជាតំណាងក្រុមការងារវគ្គបំប៉ននៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា « ក្នុងភាពជាដៃគូជាមួយ E-School យើងបានគាំទ្រ និងសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីចាប់យកកាលានុវត្តភាពថ្មីលើការដ្ឋាននៃការលើកកម្ពស់ការអប់រំតាមប្រព័ន្ធឌីជីថល ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សគ្រប់កម្រិតនៅទូទាំងប្រទេសទទួលបាននូវមេរៀនចំណេះដឹងទូទៅ និងថ្នាក់វិញ្ញាសារត្រៀមកាន់តែសម្បូរបែប និងទូលំទូលាយ ដែលជាមធ្យោបាយសិក្សាថ្មីដ៏មានប្រសិទ្ធភាព និងបច្ចុប្បន្នភាព សម្រាប់ប្អូនៗអាចសិក្សារៀនសូត្របានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយគុណភាព និងមានគុណតម្លៃបន្ថែមជាពិសេសក្នុងដំណាក់កាលដែលសង្គមជាតិយើងកំពុងជួបនូវវិបត្តិដែលបង្កផលប៉ះពាល់ជាអវិជ្ជមានពីកូវីដ-១៩»។
ជាមួយគ្នានេះលោកបានគូសបញ្ជាក់បន្ថែមទៀតថា« ក្នុងដំណើរឆ្ពោះទៅមុខ ទោះបីយើងបន្តជួបនៅបញ្ហាមួយចំនួនក្តី ប៉ុន្តខ្ញុំពិតជាមានជំនឿប្រកបដោយភាពសុទិដ្ឋិនិយមចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការដ្ឋាននៃការអបរំក្នុងសតសវ្សទី២១នេះប្រកបដោយភាពស្វាហាប់ ហ្មត់ចត់ និងម្ចាស់ការ ដើម្បីឆ្លើយតបបានទៅនឹងបំណងប្រថ្នាដ៏ពិសិដ្ឋរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ ដែលចង់កសាង និងអភិវឌ្ឍន៍សមត្ថភាពកូនចៅទាំងអស់ឱ្យក្លាយជាសរសរទ្រូងរបស់សង្គមជាតិដ៏រឹងមាំ និងជាធនធានបន្តវេនប្រកបដោយចំណេះដឹង ជំនាញ ចំណេះធ្វើ និងបំណិនសម្រាប់ភាពរុងរឿងសប្បូរសប្បាយរបស់ជីវិតខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ»។
លោក ឈ ន ឈុន ឡេង ស្ថាបនិក E – School Cam bo d i a បាន លើកឡើង ថា កម្មវិធី A p p @ E – School សិក្សា តាម អនឡាញនេះ បាន ចាប់ផ្តើម តាំងពី ឆ្នាំ ២ ០ ១ ៧ មកដល់ពេលនេះ មាន រយ : ពេល ៤ ឆ្នាំ ហើយ ដែល ធ្វើ អោយ ក្រុមហ៊ុន មាន បទពិសោធន៍ និង ស ម្ថ ភាព ខ្ពស់ ក្នុង ការ ផ្តល់ សេវាកម្ម នេះ ។ ក្រុមហ៊ុន មាន សាស្ត្រាចារ្យ ល្បី ៗ ថ្នាក់ ជាតិ ដោយមាន ការ ទទួលស្គាល់ ពី ក្រសួង អប់រំ យុវជន និង កីឡា ហើយ កម្មវិធី A p p មាន លក្ខណៈ ជា ទំរង់ ឆ្លើយឆ្លង ដែល សំរួល ដល់ ការ ទំនាក់ទំនង រវាង សិស្ស និង គ្រូ សិស្ស និង សិស្ស ក្នុង A p p ដែល ធ្វើ អោយ ការសិក្សា ពី ចំងាយ មួយ នេះ មាន ភាព ទាក់ទាញ មិន ធុញ ។ មួយវិញទៀត កំរិត នៃ ការ ផលិត វីដេអូ មានគុណ ភាព ខ្ពស់ ត្រជាក់ ភ្នែក ហើយក៏ មាន សៀវភៅ អាន ជាច្រើន ការ ធ្វើ តេ ស្ត និង ការ តាមដាន ប្រវត្តិ សិក្សា ក្នុង A p p ទៀត ផង ។
ព័ត៌មានបន្ថែម៖
- Download App : http://onelink.to/33s2vr
- Group Telegram : https://t.me/eschool_community
ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ
☎️ 090 787 999 – 089 802 266 – 081 802 266