កម្តៅនៅកម្ពុជា នឹងកើនឡើងពី១ទី២អង្សាសេ នៅសប្តាហ៍ក្រោយ (Video Inside)
សីតុណ្ហភាពកម្តៅ បានកើនឡើង១ទៅ២អង្សាសេ ក្នុងសប្តាហ៍ទៅមុខទៀតនេះ ទន្ទឹមនឹងការព្យាករណ៍នូវបាតុភូតភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅច្រើនបង្គួរ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុ និយម រវាងពីថ្ងៃទី៣១មីនា រហូតដល់ថ្ងៃទី៦មេសា មួយសប្តាហ៍ទៅមុខទៀតនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រ លងសម្ពាធទាបឥណ្ឌា។ ការព្យាករណ៍បានបង្ហាញថា សីតុណ្ហភាពកម្តៅអប្បបរមា នៅតាមបណ្ដាខេត្តនៅតំបន់ វាលទំនាបកណ្ដាល នឹងមានរវាងពី ២៦ទៅ២៩ អង្សាសេ, ចំណែកសីតុណ្ហភាពអតិបរមានឹងមានរវាងពី៣៦ទៅ ៣៩អង្សាសេ។
យោងតាមការព្យាករណ៍ សីតុណ្ហភាពកម្តៅអតិបរមាក្នុងសប្តាហ៍នេះ បានកើន២អង្សាសេ ប្រៀបធៀបជាទៅនឹងសប្ដាហ៍មុន។ នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលដដែលនោះផងដែរ, ការព្យាករណ៍ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ ។ ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននោះវិញ សីតុណ្ហភាពកម្តៅអប្បបរមា នឹងមានរវាងពី ២៥ទៅ២៨ អង្សាសេ, ចំណែកសីតុណ្ហភាពអតិបរមា នឹងមានរវាង ពី៣៦ទៅ៣៩ អង្សសេ។ សីតុណ្ហភាពអតិបរមាបានកើនឡើង២អង្សាសេផងដែរ បើប្រៀបធៀបទៅនឹងសប្ដាហ៍ មុន។ នៅតំបន់ដាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាននោះផងដែរ ការព្យាករបង្ហាញថា នឹងមានភ្លៀងផ្គរ រន្ទះ ពី ខ្សោយទៅច្រើនបង្គួរ ។
ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពកម្តៅអប្បបរមា នឹងមានរវាងពី ២៤ទៅ២៧ អង្សាសេ , និងសីតុណ្ហភាពអតិបរមា នឹងមានរវាងពី៣១ទៅ៣៤ អង្សាសេ ដែលសីតុណ្ហភាពនេះ កើនឡើង១អង្សាសេបើ ប្រៀបធៀបនឹងសប្ដាហ៍មុន ។ ការព្យាករណ៍ បានបង្ហាញថា តំបន់ទាំងនេះ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅ មធ្យម ។ ក្រសួងធនធានទឹក និងឧតុនិយម នូវបានព្យាករណ៍ដាស់តឿនដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន នូវ បាតុភូតខ្យល់កន្ត្រាក់បន្តិចបន្តួច ដែលអាចកើតមាននៅថ្ងៃទី១ ខែមេសា ។