នារីម្នាក់សង្ស័យមានវិប្បត្តិក្នុងគ្រួសារ បានមកធ្វើអត្តឃាតលោតពីលើស្ពានស្ទឹងមានជ័យបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ដាច់ចិត្តមកបញ្ចប់ជីវិតដោយធ្វើអត្តឃាតលោតពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនស្លាប់បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ២១៧ ចំណុចលើស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារីរងគ្រោះមានឈ្មោះ លីនដា អាយុជាង២០ឆ្នាំ មុខរបបជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលខាងក្រោយក្លឹបសុធី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមប្រភពពីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ថា មុនពេលកើតហេតុគាត់ឃើញស្នារីរងគ្រោះដើរបន្ដេី យំបន្ដើ ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចលើស្ពានត្រង់ចំណុចកេីតហេតុស្រាប់តែឡើងបង្កាន់ស្ពានឃើញដូចច្នោះគាត់ក៏រត់ទៅចាប់ដៃបានម្ខាងតែមិនជាប់បណ្ដាលឲ្យគាត់លោតទំលាក់ខ្លួនមកខាងក្រោមតែម្ដង តែសំណាងល្អមិនស្លាប់បណ្ដាលឲ្យរបួសធ្ងន់។ ក្រោយមក នារីរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតភ្លាមៗផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner