បុរសជនជាតិឡាវម្នាក់ជាមួយថ្នាំញៀនប្រមាណ ៣គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តស្ទឹងត្រែង

យោងតាមសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា
ការបង្ក្រាការជួញដូរគ្រឿងញៀននោះបានធ្វើឡើងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១មីនាឆ្នាំ២០២១ នៅចំណុចក្បែរស្ពានទី២ ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ការបង្ក្រាបមានការបញ្ផាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត នឹងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផិត សាម៉នណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ ទីលំនៅ ភូមិហាតសាឃូន ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ ជាមួយគ្នានោះសមត្ថកិច្ចបានដកហូតវត្ថុតាងសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣ដុំធំ មានទម្ងន់ប្រហែល៣គីឡូក្រាម។ ក្រោយការឃាត់ខ្លួន ជនសង្ស័យរូបនោះ ត្រូវបានមន្រ្តីអនុវត្តច្បាប់ នៃផែនការងារប្រឆាំងគ្រឿងញៀន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner